សុខភាព

អាហារ ដែលមិនធ្វើឲ្យធាត់

ការទទួលទានអាហារ មិនមែនសុទ្ធតែធ្វើឲ្យធាត់ ទាំងអស់នោះទេ ព្រោះថា មានអាហារមួយចំនួន ជួយទប់ទល់នឹងភាពធាត់ ធ្វើឲ្យអ្នកមានរាងស្វែលស្អាត។

-តៅហ៊ូៈ មានជីវជាតិអាហារច្រើន ដែលមានប្រយោជន៍ ដូចជាវីតាមីន B សារធាតុដែក កាល់ស្យូម និងអាស៊ីតអាមីណូ ដែលអាចនិយាយបានថា តៅហ៊ូមានប្រូតេអ៊ីនគ្រប់ប្រភេទ ហើយវាថែមទាំងងាយរំលាយ ជាសាច់សត្វទៀតផង សមស្របបំផុត សម្រាប់អ្នកចង់សម្រកទំងន់ ព្រោះក្រោយពេល ទទួលទានតៅហ៊ូរួច នឹងមានអារម្មណ៍ថា ឆ្អែតបានយូរ មិននឹកចង់ទទួលបាន ចំណីចំណុកផ្សេងទៀត។

-សណ្តែក នឹងកគ្រាប់ធុញ្ញជាតិៈ មានកាបូអ៊ីដ្រាត ដែលជួយនៅក្នុងការគ្រប់គ្រងទំងន់ខ្លួន ពិសេសពពួកសណ្តែកសំបករឹង និងគ្រាប់ធុញ្ញជាតិផ្សេងៗដូចជា គ្រាប់អាល់មុន គ្រាប់ស្វាយចន្ទី សណ្តែកដី គ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ល្ពៅជាដើម។

-ម្ទេសៈ មានសារធាតុខែបសៃស៊ីន ដែលអាចជំរុញ ដល់ដំណើរការប្រព័ន្ធ ដុតបំផ្លាញថាមពល ឲ្យធ្វើការកាន់តែប្រសើរ ធ្វលឲ្យជាតិខ្លាញ់ ត្រូវបានដុតបំផ្លាញ បានយ៉ាងងាយ។

-អង្ករសំរូបៈ ជាអង្ករដែលផ្តល់គុណតម្លៃ ផ្នែកអាហារខ្ពស់បំផុត ហើយអ្វីដែលសំខាន់នោះ គឺមានកាកសសៃអាហារ ដែលជួយឲ្យប្រព័ន្ធបញ្ចេញចោល ធ្វើការបានកាន់តែប្រសើរ ជៀសផុតពីបញ្ហាក្បាល ពោះយារធ្លាក់៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Facebook Comments

To Top