សេដ្ឋកិច្ច & អចលនទ្រព្យ

សហភាពអឺរ៉ុប ព្រមានការផ្តួចផ្តើមក្រុមអ្នកជំនាញ បើកូរ៉េខាងត្បូងបរាជ័យ ក្នុងការដោះស្រាយការផ្តល់ សច្ចាប័នរបស់អង្គការ ILO

សេអ៊ូល៖ គណៈកម្មការអឺរ៉ុបបានព្រមានកាលពីថ្ងៃអង្គារថា ខ្លួននឹងចាប់ផ្តើមក្រុមអ្នកជំនាញមួយ ដើម្បីពិនិត្យការអនុវត្តរបស់កូរ៉េខាងត្បូង ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលខ្លួនបានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុប ប្រសិនបើខ្លួនបរាជ័យក្នុងការផ្តល់សច្ចាប័នលើអនុសញ្ញាការងារអន្តរជាតិសំខាន់ៗ។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។

លោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប បានផ្តល់សារនេះទៅកាន់រដ្ឋមន្រ្តីក្រសួងការងារកូរ៉េខាងត្បូងលោក Lee Jae-kap នៅក្នុងកិច្ចប្រជុំមួយ នៅទីក្រុងសេអ៊ូលនៅថ្ងៃនេះ នេះបើយោងតាមក្រសួងការងារ។

គណៈប្រតិភូសហភាពអឺរ៉ុបដែលដឹកនាំលោកស្រី កំពុងស្ថិតនៅ ទីក្រុងសេអ៊ូល សម្រាប់កិច្ចប្រជុំពាណិជ្ជកម្មលើកទី៨ ជាមួយមន្ត្រីកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីប្រធានបទជាច្រើន រួមទាំងការផ្តល់សច្ចាប័នរបស់អង្គការ ILO ស្តីពីការរៀបចំអង្គការពលកម្មអន្តរជាតិជាមូលដ្ឋាន ។

សហភាពអឺរ៉ុបបានទាមទារឱ្យរដ្ឋាភិបាលក្រុងសេអ៊ូលអនុម័តលើបទបញ្ញត្តិ ដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលបានអនុវត្តនៅក្នុងឆ្នាំ២០១១៕ ដោយ ឈូក បូរ៉ា

Facebook Comments

To Top