នយោបាយ

រដ្ឋមន្ដ្រីមហាផ្ទៃ៖ មកទល់ពេលនេះ គ្មានកម្លាំងឧទ្ទាមមកផ្ដួលរលំ រាជរដ្ឋាភិបាលឡើយ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រហូតមកទល់ពេលនេះ គ្មានក្រុមឧទ្ទាមក្រៅច្បាប់ណាមួយ និងកម្លាំងប្រដាប់អាវុធមកផ្ដួលរលំរាជរដ្ឋាភិបាលកម្ពុជាឡើយ។

ការថ្លែងរបស់សម្តេច ស ខេង យ៉ាងណា ក្រោយពីអតីតមេបក្សប្រឆាំងតែងតែ ស្រែកពីក្រៅប្រទេសមកថា នឹងមានក្រុមឧទ្ទាម និងកងកម្លាំងប្រដាប់មកផ្តួលរលំរាជរដ្ឋាភិបាល ។ ក្រុមអតីតបក្សប្រឆាំង តែងតែរិះរកគ្រប់មធ្យោបាយមកបំផ្លិចបំផ្លាញកម្ពុជា ក្នុងដំណាក់កាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ក្នុងពិធីពិធីជួបសំណេះសំណាល ជាមួយនិវត្តន៍ជន អតីតមន្ត្រីរាជការ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង បានឲ្យដឹងថា ឥឡូវនេះកម្ពុជាមានសុខសន្ដិភាព ស្ថិរភាពពេញលេញ។

សម្ដេចមានប្រសាសន៍ថា “វាគ្មានរបបណា អ្នកគ្រប់គ្រងណា សម័យណា ដែលដឹកនាំគ្រប់គ្រងប្រទេសបានយូរ ហើយធ្វើឲ្យមានសុខសន្ដិភាព ធ្វើឲ្យមានស្ថេរភាពធ្វើឲ្យមានការផ្សះផ្សារជាតិ និងបម្រែបម្រួលជាតិ ជារដ្ឋឯកភាពតែមួយបែបនេះទេ។ គ្មានកម្លាំងឧទ្ទាមក្រៅច្បាប់ ។ ប៉ុន្ដែវាមានដែរ ប្រឆាំងស្រែកនៅក្រៅប្រទេសអាហ្នឹងវាមាន ប៉ុន្ដែកម្លាំងប្រដាប់អាវុធ ជាឧទ្ទាមក្រៅច្បាប់ ផ្ដួលរលំរាជរដ្ឋាភិបាល នឹងអត់មានទេ” ៕ 

ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top