កីឡា

ការប្រកួតផ្តាច់ព្រ័ត្រ បាល់ទះឆ្នេរខ្សាច់ស្រាបៀអាន់ឆ័រ ផ្នែកនារី នៅខេត្តបាត់ដំបង ឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

បាត់ដំបង៖ កាលពីពេលថ្មីៗ ក្នុងខែមេសា ឆ្នាំ២០១៩នេះ ការប្រកួតផ្តាច់ព្រ័ត្រ បាល់ទះឆ្នេរខ្សាច់ផ្នែកនារី នៅខេត្តបាត់ដំបង នៃព្រឹត្តិការណ៍កីឡាបាល់ទះ ឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រ លើកទី២ ឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមកៅអី លេងក្របខណ្ឌ FIVB World Tour នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ២០២០ នៅប្រទេសជប៉ុន ទៅរកជើងឯកពិភពលោក។

កម្មវិធីប្រកួតនេះបានប្រារព្ធធ្វើឡើង នៅបរិវេណវាលបែកចាន ទីរួមខេត្តបាត់ដំបង ដោយមានការចូលរួមទស្សនា ពីមិត្តអ្នកគាំទ្ររាប់ពាន់នាក់។ ការប្រកួតកាន់តែធ្វើឲ្យមានរំភើប និងភ័យរន្ធត់ សម្រាប់ក្រុមនីមួយៗ តំាំងពីចាប់ផ្តើមការប្រកួត រហូតដល់ចប់គឺចាញ់ធ្លាក់ និងឈ្នះឡើងវគ្គផ្តាច់ព្រ័ត្រ។

កីឡាការិនីក្រុមនីមួយៗ បានបញ្ចេញថាមពលដ៏ខ្លាំងក្លា ដើម្បីស្វែងរកជ័យជម្នះ លើកគូប្រកួត ក្រុមដែលទទួលជយលាភី ចំនួនទាំង៣ ក្រុមមានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រ ក្នុងក្របខណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិ ទីក្រុងតូក្យូ ២០២០ ដើម្បីឈានរកទៅជើងឯកពិភពលោក។

ដូច្នេះសូមកុំភ្លេចចូលរួម ទស្សនាព្រឹត្តិការណ៍ពិសេសនេះ ឲ្យបានច្រើនកុះករ។ ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុក របស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ។
ពិសាដោយការទទួលខុសត្រូវ៕

Facebook Comments

To Top