តារា

សង្ក្រានសប្បុរសធម៌ ជួយដល់មន្ទីរពេទ្យ «គន្ធបុប្ផា» និងបំបែកកំណត់ត្រា ប្រចាំឆ្នាំ មានអ្នកចូលរួមរាំ ចង្វាក់រាំវង់ ដ៏ធំជាងគេលើពិភពលោក ក្នុងប្រទេសកូរ៉េ

ភ្នំពេញ៖ តារាចម្រៀងល្បីៗ ពីប្រទេសកម្ពុជាចំនួន ១០រូប និងចេញទៅចូលរួមការប្រគំតន្ត្រីសង្ក្រាន សប្បុរសធម៌ ដើម្បីជួយដល់មន្ទីរពេទ្យ «គន្ធបុប្ផា» និងបំបែកកំណត់ត្រាប្រចាំឆ្នាំ មានអ្នកចូលរួមរាំ ចង្វាក់រាំវង់ មានវង់ធំជាង គេលើពិភពលោក ក្នុងប្រទេសកូរ៉េ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។

តារាចម្រៀងល្បីៗដែល និងត្រូវចូលរួមការ ប្រគំតន្ត្រី ខាងលើមានដូចជាកញ្ញា ឡូ រ៉ាម៉ម, លោក ខេម,លោក វុទ្ធា, កញ្ញា បាន ម៉ុន្នីល័ក្ខ,លោក ចាន់ សម័យ, កញ្ញ៉ា យូរី, លោក Bmo លោក Tampo,ពិធីក កំពូលកូ លោក ប៉ែនចំរ៉ុង និង លោក យឹម តាស្រង់ និងដឹកនាំលើការប្រគំតន្ត្រីនេះ។ ទីកន្លែងនៃការ ការ ប្រគំ តន្ត្រី និង ត្រូវ នៅ ទីក្រុង ប៊ូសាន សួនឧទ្យាន សាមណាក់ក្បែរស្ថានីយរថភ្លើង សាសាងឬតាមអាសយដ្ឋាន 부산 사상구 삼락동 29-51 ចាប់ពីម៉ោង ៤ល្ងាចដល់ម៉ោង១០យប់។

សូមបញ្ជាក់ថា ការ ប្រគំតន្ត្រីសង្ក្រានសប្បុរសធម៌ ដើម្បីគន្ធបុប្ផា និងបំបែកកំណត់ត្រាប្រចាំឆ្នាំ មានអ្នកចូលរួម រាំចង្វាក់រាំវង់មានវង់ធំជាងគេ លើពិភពលោកមិនមានការលក់សំបុត្រឡើយ គឺបងប្អូនពលករខ្មែរអាចចូលរួម ទស្សនាដោយសេរី។

តាមការរំពឹងទុកព្រឹត្តិការណ៍ខាងលើ និងមានបងប្អូនខ្មែរទៅចូលរួមទស្សនាច្រើនម៉ឺននាក់ ហើយអាចស្វែងរក មូលនិធិបានច្រើន ដើម្បីយកមកជួយដល់ មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងខ្វះខាត។ ក្រៅពីនោះសកម្មភាពនៃការ រាំលេងរបស់បងប្អូន និងបន្សល់នៅវីដេអូ MV ដ៏អស្ចារ្យទុកជាអនុស្សាវរីយរបស់ខ្មែរ លើទឹកដីកូរ៉េដែលមិនធ្លាប់ មានថែមទៀតផង៕

Facebook Comments

To Top