តារា

រតនៈពិសី បញ្ចេញក្បាច់រាំ ក្នុងបទថ្មីជាផ្លូវការ ទទួលបានការគាំទ្រ និងពេញចិត្តពីសំណាក់ ទស្សនិកជន យ៉ាងលើសលប់

ភ្នំពេញ៖ នាឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីបានឈានជិតចូលមកដល់ តារាស្រីវ័យក្មេងនិងនិយម ភាពស៊ិចស៊ី កញ្ញារតនៈ ពិសី បានបញ្ចេញក្បាច់រាំបទ “ម៉ែតាមជេរ” ជាផ្លូវការកាលពីពេលថ្មីនេះ លើបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជា youtube ហើយមានអ្នកចូលទស្សនា ប្រមាណជា 300k និងមានការស៊ែរ បន្តជាច្រើនផងដែរ។

ក្នុងការសម្រេចបញ្ចេញវីដេអូរាំ ជាផ្លូវការតារាស្រីរូបនេះ រំពឹងថា នឹងអាចផ្តល់ការកម្សាន្តសប្បាយសម្រាប់ អ្នកគាំទ្រក្នុងឱកាសជួបជុំកម្សាន្ត សប្បាយផងដែរ។

ជាទម្លាប់កន្លងមកមានតារាចម្រៀង ប្រុសស្រីបាន បញ្ចេញបទចម្រៀងថ្មីៗ ជាច្រើនបទមុនចូលឆ្នាំទុក សម្រាប់រាំលេង កម្សាន្តតាមទីជនបទ ។ ប៉ុន្តែអ្វីដែលគេចម្លែកក្នុងអារម្មណ៍ គឺក្រោយបទចម្រៀង២បទរបស់ តារាចម្រៀងកញ្ញា រតនៈ ពិសី និងកញ្ញា រ៉ាប៊ី មានចំណងជើង ស្រដៀងគ្នា និងចេញមុនក្រោយគ្នា ប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ទោះជាការចេញបទចម្រៀង ក្នុងពេលតែមួយ ប៉ុន្តែបទចម្រៀងទាំងនេះបានបង្ហាញពីចង្វាក់ និងក្បាច់រាំផ្សេងៗពីគ្នា ហើយកញ្ញា រតនៈ ពិសី បាននិយាយថា បទថ្មីរបស់នាង ទើបនឹងចេញក្រោយមែន ប៉ុន្តែនាង បានសម្រិតសម្រាំង អស់ជាច្រើនខែមកហើយ ហើយនេះគឺជាបទភ្លេងថ្មី។ ដោយសារចង់មាន បទថ្មីផ្ទាល់ខ្លួន នាងបានស្នើឲ្យអ្នកនិពន្វបទភ្លេងថ្មី និងទំនុកច្រៀង ពិសេសនេះឡើង។ ទោះជាយ៉ាងណា បទចម្រៀងរបស់នាង មិនមានបំណង ប្រកួតប្រជែងជាមួយ សិល្បកររូបណានោះដែរ។

តារាស្រីវ័យក្មេងរូបនេះបន្ថែមទៀតដែរថា បទចម្រៀងនេះជួយច្រៀង ដាស់តឿនដល់ក្មេងស្រី ដែលមានចរិកខ្ជិលច្រអូន និងស្របទៅតាមអត្តចរិកឡិឡក់ របស់នាងផងដែរ។ អ្វីដែលពិសេស នាង និងប្រធានក្រុមរាំបានរួមគ្នា បង្កើតក្បាច់រាំថ្មី ដើម្បីឲ្យកាន់តែមានភាពទាក់ទាញ។ ក្បាច់រាំបែបថ្មីរបស់នាង ក៏មាន ការប្រឹក្សាជាមួយ អ្នកជំនាញរាំដើម្បីបំបែកក្បាច់ល្អ ងាយដល់អ្នកគាំទ្ររាំលេងកម្សាន្ត ដែលទើបនឹងថតបញ្ចប់។ នាងរំពឹងដែរថា បទចម្រៀងថ្មី របស់នាងនឹងទទួល បានការគាំទ្រ និងយកមករាំលេង កម្សាន្តក្នុងឱកាសជួបជុំនានាផងដែរ។

សូមជម្រាបថា សម្រាប់ការងារសិល្បៈ តារាស្រីរូបនេះមានការរវល់ច្រើន ទោះជាទើបងើបពីឈឺក៏ កញ្ញានៅតែទទួល បានឱកាសចេញច្រៀង និងសម្តែងថ្មីៗ ជាបន្តបន្ទាប់ទាំងក្នុងនិងក្រៅស្រុក។ ខណៈដែលការងារមុខរបរលក់ ផលិតផលថែរក្សាព្យាបាល សម្រស់តាមអនឡាញ ក៏ទទួលបានការគាំទ្រ ច្រើនពីទស្សនិកជនផងដែរ៕ ដោយៈ ពេជ្រ វីរៈ

Facebook Comments

To Top