កីឡា

ការប្រកួតផ្តាច់ព្រ័ត្រកីឡាបាល់ទះ ឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រផ្នែក នារី នៅខេត្តបាត់ដំបង លើកទី២ បើកជាផ្លូវ ការហើយ

បាត់ដំបង៖ការប្រកួតផ្តាច់ព្រ័ត្របាល់ ទះឆ្នេរខ្សាច់ផ្នែកនារីនៅខេត្តបាត់ដំបង ក្នុងក្របខណ្ឌកីឡាបាល់ទះឆ្នេរខ្សាច់ អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ បានចាប់ផ្តើម បើកឆាកជាផ្លូវការ ហើយនៅព្រឹកថ្ងៃសៅរ៍ ទី ៦ ខែមេសា ឆ្នាំ២០១៩ នៅបរិវេណវាល បែកចាន ទីរួមខេត្តបាត់ដំបង ដោយមានការចូលរួម ទស្សនាពីមិត្តអ្នកគាំទ្រ រាប់ពាន់នាក់។

ព្រឹត្តិការណ៍កីឡាបាល់ ទះឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រផ្សារ ភ្ជាប់ទំនាក់ទំនង ជាមួយយុវវ័យ និងអតិថិជនទូទាំង ព្រះរាជាណាចក្រកម្ពុជា ហើយឆ្នាំនេះមានក្រុមជាង១២០មកពី ជាង៤០ប្រទេសរួមទាំងកម្ពុជា បានចូលរួមការប្រកួតនេះ។

ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ នឹងផ្តល់ភាព រំភើបរីករាយ ក្រៃលែងសម្រាប់ ទស្សនិកជន ដោយមានកីឡាការិនីមកពីបណ្តា ប្រទេសជាច្រើន នឹងចូលរួមប្រកួតប្រជែងគ្នា នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសន្សំពិន្ទុឈាន ចូលវគ្គផ្តាច់ព្រ័ត្រនៃ ក្របខណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងតូក្យូ ២០២០ នៅប្រទេសជប៉ុន ដើម្បីឈានរក ទៅជើងឯកពិភពលោក។

ដូច្នេះសូមកុំភ្លេច ចូលរួមទស្សនា ព្រឹត្តិការណ៍ ពិសេសនេះ ឲ្យបានច្រើនកុះករ។ ចំពោះព័ត៌មានលម្អិត អំពីព្រឹត្តិការណ៍ កីឡាបាល់ទះឆ្នេរខ្សាច់ អន្តរជាតិនេះ សូមចូលមើល ទំព័រហេ្វសបុក របស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/
ពិសាដោយការទទួលខុសត្រូវ!

Facebook Comments

To Top