ព័ត៌មានជាតិ

ឱកាសល្អ សម្រាប់ពាណិជ្ជករ និងអាជីវករ ក្នុងការផ្សព្វផ្សាយ ផលិតផលខ្លួន នៅលើទីផ្សារអន្តរជាតិ

ភ្នំពេញ៖ ជាឱកាសល្អមួយ សម្រាប់ម្ចាស់ អាជីវកម្មដែល មានបំណង ផ្សព្វផ្សាយផលិតផលរបស់ខ្លួន នៅលើទីផ្សារអន្តរជាតិ ក្នុងឱកាសដែលប្រទេសចិន បានរៀបចំកម្មវិធី តាំងពិព័រណ៍អន្តរជាតិ លើកទី១៦ ប្រចាំឆ្នាំ២០១៩ “The 16 China International SME Fair” ដែលប្រព្រឹត្តទៅចាប់ ពីថ្ងៃទី២៤ ដល់២៧ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ នៅមជ្ឃមណ្ឌលតាំង ពិពរណ៍ ទំនិញនាំចេញនាំចូល នាទីក្រុងក្វាងចូវ ខេត្តក្វាងតុង ប្រទេសចិន។

យោងតាមសេចក្ដីប្រកាសព័ត៍មាន របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ បានឲ្យដឹងថា ពិព័រសហគ្រាសខ្នាតតូចនិង មធ្យមអន្តរជាតិ គឺត្រូវបាន រៀបចំឡើង ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញការនាំចេញ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងរឹតបណ្តឹងមិត្តភាពរវាងប្រទេសចិន ព្រមទាំងបណ្ដាប្រទេសដទៃទៀត នៅក្នុងតំបន់និងលោកពីភពលោក។

ក្នុងឱកាសនេះដែរភាគីចិន បានផ្ដល់ស្ដង់ដោយឥតគិតថ្លៃ មួយចំនួនសម្រាប់កម្ពុជា ដើម្បីដាក់តាំងបង្ហាញផលិផល និងសេវាកម្មរបស់ខ្លួន ក៏ដូចជា ស្វែងរកដៃគូពាណិជ្ជកម្មផងដែរ។

ដូច្នេះក្រសួងពាណិជ្ជកម្ម ប្រកាស អញ្ជើញពាណិជ្ជករ អាជីវករ ដែលជាម្ចាស់ក្រុមហ៊ុននិងសហគ្រាសទាំងអស់ ដែលមានចំណាប់អារម្មណ៍ និងបំណងទៅចូលរួមផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់ខ្លួន ឬគម្រោងស្វែងរកដៃគូពាណិជ្ជកម្ម ទាក់ទងនិងបំពេញបែបបទ នៅនាយកដ្ឋាន កិច្ចការពិព័រណ៍នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម៕ ដោយ បាន ធារ៉ូ

Facebook Comments

To Top