ព័ត៌មានជាតិ

សម្ដេច ស ខេង ដាក់ចេញវិធានការលុបបំបាត់ក្លិបកម្សាន្ត និងកន្លែងបូជាសព នៅជិតសាលារៀន

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់ចេញវិធានការ លុបបំបាត់ក្លិបកម្សាន្ដ និងកន្លែងបូជាសព នៅជិតសាលារៀនដែលធ្វើ ឲ្យប៉ះពាល់ ទៅដល់ការសិក្សា របស់សិស្សនិស្សិត។

សម្ដេច ស ខេង លើកឡើងបែបនេះ នៅក្នុងឱកាសចុះពិនិត្យ ទីតាំងសាងសង់អាងហែលទឹក នៅពហុកីឡដ្ឋានខេត្តបាត់ដំបង នៅព្រឹក ថ្ងៃ ទី៨ ខែមេសា ឆ្នាំ២០១៩។

សម្ដេចបន្ដ ថា ក្រសួងមហាផ្ទៃ និង ក្រសួងអប់រំយុវជន និង កីឡា នឹងបង្កេីតបន្ទប់ពិសេសមួយដើម្បី បញ្ចាំង វិដេអូ ស្ដីការផលប៉ះពាល់ នៃការប្រេីប្រាស់គ្រឿងញៀន និងបញ្ហាចរាចរណ៍ ខណៈក្រសួងអប់រំយុវជន នឹងរៀបចំឲ្យមានសិស្សយាមសាលា ដើម្បីការពារកុំឲ្យមានគ្រឿងញៀន ចូលទៅក្នុងសាលារៀន។

សម្ដេច ស ខេង មានប្រសាសន៍ថា “ខ្ញុំក៏បានលើកសំណើរមួយទៅ សម្ដេចតេជោ ទាក់ទង់រឿងការដាក់ក្លឹបកម្សាន្ដជិតសាលារៀន និងក៏បានបន្ថែមទៅក្នុងកម្មវិធីជាតិ ស្ដីពីសុខភាព គឺថាយើង មិនអនុញ្ញាត្តឲ្យ ដាក់ក្លឹបកម្សាន្ដ នៅជិតសាលារៀនទេ។ បើមិនចឹងទេនឹងធ្វើឲ្យ ក្មេងមានអារម្មណ៍មិនមូល បែកហើយ បើថាក្លឹបនឹងលួចលាក់ មានគ្រឿងញៀនទៀត អាហ្នឹងគឺជាបញ្ហា ជាពិសោធន៍កន្លងទៅគឺថា និស្សិត នៅមហាវិទ្យាល័យច្បាប់បឹងត្របែក រ៉ុក ដែលជាក្លឹបកម្សាន្ដ រហូតមកដល់ពេលនេះ យើងបានដោះស្រាយបិទហើយ។ កន្លែងបច្ឆាដុតខ្មោច ដុតអីមិនឲ្យមានជិតសាលាទេ ក្មេងមានអារម្មណ៍ ភ័យខ្លាច សម្រាប់ការរៀនសូត្ររបស់ក្មេង” ៕

ដោយ អេង ប៊ូឆេង

Facebook Comments

To Top