ព័ត៌មានជាតិ

ខ្យល់កន្រ្តាក់បំផ្លាញផ្ទះប្រជាពលរដ្ឋ ៤៧ខ្នង និងកុដិ្ឋ ១ខ្នង ខេត្តបន្ទាយមានជ័យ

ភ្នំពេញ ៖ គ្រោះធម្មជាតិ ដ៏អាក្រក់ ខ្យល់កន្រ្តាក់ ផ្គរន្ទះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ ចំនួន២ស្រុក ក្នុងខេត្តបន្ទាយមានជ័យ សរុប៤៧ខ្នង និងកុដ្ឋិ ១ខ្នង កាលពីល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ ស្រុកមង្គលបូរីខូចខាតផ្ទះ១៣ខ្នង កុដ្ឋ ១ខ្នង និងស្រុកម៉ាឡៃខូចខាតផ្ទះ ៣៤ខ្នង។

តាមការឲ្យដឹងពីមន្រ្តី នគរបាលស្រុកមង្គលបូរី ឱ្យដឹងថា ខ្យល់កន្រ្តាក់នៅស្រុកមង្គលបូរី ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ១៣ខ្នង និងកុដ្ឋ ១ខ្នង នៅចំណុចភូមិហ៊ុបប្ញស្សី ឃុំសឿ ស្រុកមង្គលបូរី ផ្ទះរងការដួលរលំ និងរបើកខូចខាតស័ង្កសី។ ចំណែកនៅស្រុកម៉ាឡៃ ក៏បានឲ្យដឹងដែល ថា ខ្យល់កន្រ្តាក់ខូចខាតផ្ទះ៣៤ខ្នង ស្ថិតនៅក្នុងភូមិស្រះភ្លោះ, ភូមិខ្ជាយបល័្លង្ក ឃុំតាគង់ ស្រុកម៉ាឡៃ។ ផ្ទះប្រជាពលរដ្ឋរងគ្រោះ ៣៤ខ្នងរងការដួលរលំ និងប៉ើងដំបូលស័ង្កសី។

ក្រោយពីខ្យល់កន្រ្តាក់ វាយប្រហារបង្កឱ្យ ខូចខាតផ្ទះសំបែងប្រជាពលរដ្ឋទាំង២ស្រុកខាងលើ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ គេឃើញកម្លាំងនគរបាល កម្លាំងប្រជាការពារ និងកម្លាំងយោធាទាំង២ស្រុក បានចេញទៅជួយអន្តរាគមន៍ រុះរើផ្ទះរងការខូចខាត និងបានជួសជុល កសាងជូនប្រជាពលរដ្ឋរងគ្រោះ ជាបន្តបន្ទាប់នោះផងដែរ៕

Facebook Comments

To Top