សេដ្ឋកិច្ច & អចលនទ្រព្យ

សមាគមធនាគារថា ការបង្កើនប្រាក់យន់ចិន នឹងជួយជំរុញ សេដ្ឋកិច្ចកេនយ៉ា

ណៃរ៉ូប៊ី៖ ភាពដែលអាចធ្វើទៅ បាននៃការតម្លើង ប្រាក់យន់ចិន នៅក្នុងប្រទេសកេនយ៉ា នឹងជួយជំរុញ សេដ្ឋកិច្ចរបស់ប្រទេសនេះ ។ នេះបើតាមការលើកឡើង របស់ប្រធានសមាគមធនាគារ នៅក្នុងប្រទេស កេនយ៉ា។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Habil Olaka នាយកប្រតិបត្ តិនៃសមាគមធនាគាកេនយ៉ា បាននិយាយថា ការលូតលាស់ នៃទំនាក់ទំនងពាណិជ្ជកម្ម រវាងកេនយ៉ានិងចិន កំពុងបង្កើតតម្រូវការ ក្នុងស្រុកសម្រាប់ប្រាក់ យ័នរបស់ចិន។

លោក Olaka បានប្រាប់ស៊ីនហួ នៅទីក្រុងណៃរ៉ូប៊ីនៅក្រៅការចាប់ផ្តើម នៃព្រឹត្តិការណ៍ FinAccess Household Surveyថា «ការបង្កើនលទ្ធភាព ទទួលបានប្រាក់យន់ចិន នៅកេនយ៉ា សម្រាប់ការទូទាត់ប្រតិបត្តិការ នឹងកាត់បន្ថយការចំណាយ លើពាណិជ្ជកម្មទ្វេភាគី ហើយវានឹងមានផលវិជ្ជមាន សម្រាប់សេដ្ឋកិច្ច»។

ជាងនេះទៅទៀត ធនាគារជាច្រើន នៅក្នុងប្រទេស កេនយ៉ា កំពុងបន្ថែម រូបិយប័ណ្ណយន់ ចូលក្នុងទុនបម្រុងបរទេស របស់ពួកគេ ដើម្បីឱ្យត្រដំត្រសងជាមួយនឹង ប្រាក់ដុល្លារ ប្រាក់អឺរ៉ូ និងផោនអង់គ្លេស។

លោក Olaka បានថ្លែងថា «នេះកំពុងត្រូវបានជំរុញ ដោយតម្រូវឱ្យមានសាច់ប្រាក់ ក្នុងការពង្រីក សហគមន៍ពាណិជ្ជកម្មចិន – កេនយ៉ា សម្រាប់សហគមន៍ អាជីវកម្មចិនដែលកំពុងកើនឡើង»។

ប្រធានសមាគមធនាគាររូបនេះ បន្ថែមថា មានធនាគារធំៗមួយចំនួន បានបង្កើតការិយាល័យ ដើម្បីបម្រើដល់សេចក្តី ត្រូវការរបស់ អតិថិជនចិន៕
ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top