នយោបាយ

ទស្សនៈ និងមតិ ៖ ជប៉ុនខំប្រឹងគូសគំនូស បញ្ជាក់សញ្ញា សម្រាប់អ្នកបើកបរ តែលទ្ធផល មិនធ្វើតាមទៅវិញ

ភ្នំពេញ ៖ ជប៉ុន ដែលជាមិត្តភិក្តយ៉ាង ជិតស្និតរបស់កម្ពុជា បានខិតខំប្រឹងប្រែង ជួសជុលស្ពានជ្រោយចង្វារទី១ (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) ដោយបានគូសគំនូស ជាសញ្ញាផ្លូវសម្រាប់មនុស្សដើរ ផ្លូវម៉ូតូ និងផ្លូវរថយន្តជាដើម ដើម្បីបង្កការងាយស្រួល ឲ្យប្រជាពលរដ្ឋខ្មែរ ក្នុងការធ្វើដំណើរទៅវិញទៅមក ។

ប៉ុន្តែជាក់ស្តែងក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបើកដំណើរសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវនៅម៉ោងប្រមាណជា៨ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩រួចមក ក៏ស្រាប់តែពលរដ្ឋខ្មែរក៏បានចាប់ផ្តើមធ្វើដំណើរលើស្ពាននេះ តែជាការគួរសោកស្តាយ ដោយពួកគាត់ម្នាក់ៗដែលមានយាន្តជំនិះ ពោលអ្នកបញ្ជាចង្កូតម៉ូតូ បែរជានាំគ្នាមិនធ្វើដំណើរលើគំនូសទៅវិញ ។

ចំណុចបានបង្ហាញថា ពលរដ្ឋមិនចាប់អារម្មណ៍ និងខ្វល់ខ្វាយលើការគូសគំនូសទៅវិញ ដូច្នេះ សូមឲ្យធ្វើដំណើរទាំងឡាយ គួរងាកមកធ្វើដំណើរតាមការគូស គំនូស របស់ភាគីជប៉ុនដែលបានគូសបញ្ជាក់ ពីគំនូសនេះវិញល្អជាង។

ដោយសារតែការមិនគោរពច្បាប់នេះហើយ ក្រោយពីបានបើកសម្ពោធភ្លាមមិនដល់១ម៉ោងផង ក៏ស្រាប់តែមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូកងបី និងរថយន្តផងដែរ។

ក្រោយកាត់ខ្សែបូដាក់ឲ្យដំណើរការជាផ្លូវការនូវស្ពានមួយនេះ សម្តេចតេជោ ក៏បានផ្តាំផ្ញើឲ្យជនរួមជាតិធ្វើដំណើរដោយសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ៕


រូបថត លោក ហេង ជីវ័ន

Facebook Comments

To Top