កីឡា

Cellcard ត្រូវបានទទួលស្គាល់ ពីសហព័ន្ធកីឡា បាល់ទាត់កម្ពុជា ថាជាក្រុមហ៊ុន ដែលផ្តល់ការគាំទ្រដ៏រឹងមាំសម្រាប់ ភាពជោគជ័យរបស់សាលាតម្រង់ ទិសបាល់ទាត់

ភ្នំពេញ៖ Cellcard និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ថ្ងៃនេះអបអរសាទរភាពជោគជ័យ ដ៏ធំធេង នៃកម្មវិធីសិក្សាកីឡាបាល់ទាត់ ដែលមានឈ្មោះថា សាលាតម្រង់ទិស បាល់ទាត់

កម្មវិធីបិទនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣១ ខែមីនា ចាប់ពីម៉ោង១រសៀលរហូតដល់ម៉ោង៤ រសៀល នៅវិទ្យាល័យហ៊ុនសែន ខ្លាកូន ក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងនោះដែរក៏មានសិស្សានុសិស្ស និងអ្នកគាំទ្រជាង 3000 នាក់ត្រូវបានគេរំពឹងថា នឹងចូលរួមជាមួយក្រុមហ៊ុនCellcard និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ទាំងអស់ដែលចង់ឃើញក្រុមចុងក្រោយ ដែលមកពីខេត្ត កណ្តាល និង កំពង់ឆ្នាំង មកប្រកួតគ្នាដើម្បីជយ័លេភីធំ។
ឯកឧត្តម ឧត្តមសេនីយ៍ សៅសុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងដឹកនាំពិធីបិទកម្មវិធីនេះ។

ក្រុមហ៊ុនCellcard គឺបានជួយជាផ្នែកមួយ ក្នុងការជំរុញឱ្យមានកម្មវិធីសម្រាប់ រយៈពេលពីរឆ្នាំកន្លងមកនេះ ដែលគាំទ្រការបង្កើត ការប្រកួត ផ្តល់នូវឧបករណ៍កីឡា និងរង្វាន់ និងជាពិសេសរៀបចំកម្មវិធីកម្សាន្ត ដើម្បីឱ្យសិស្សចូលរួម និងរីករាយ។

ភាពជាដៃគូរវាងសហព័ន្ធកីឡាបាល់ទាត់ កម្ពុជា និងក្រុមហ៊ុនCellcard ត្រូវបានចុះហត្ថលេខាកាលពី ខែឧសភាឆ្នាំ 2017កន្លងទៅ ក្នុងគោលបំណង លើកកម្ពស់កីឡា ការផ្តល់ការបណ្តុះបណ្តាល ការចូលរួមជាមួយ សហគមន៍មូលដ្ឋាន និងការជួយជំរុញអោយ យុវជនមិនឱ្យទទួល រងឥទ្ធិពលអវិជ្ជមាន ដូចជាគ្រឿងញៀន ស្រា និងឧក្រិដ្ឋកម្ម ជាដើម។

Cellcard បានប្រើប្រាស់កម្មវិធីនេះ ដើម្បី បន្ថែមគំនិតផ្តួចផ្តើមក្នុងកិច្ចទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុន(CSR) របស់ពួក គេតាមរយៈការបរិច្ចាគទៅមជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀននៅក្នុងខេត្តដែល ពួកគេធ្វើដំណើរទៅកាន់ការប្រកួត។

ជាសរុបរួម សាលាតម្រង់ទិសបាល់ទាត់ សម្រេចបានចំនួនសិស្សដែល ចូលរួមជាង 2000 នាក់ទូទាំងប្រទេស ដែលក្នុងនោះដែរ យុវជនអាយុក្រោម 15 ឆ្នាំមានចំនួន 25 ក្រុម និង យុវជនអាយុក្រោម 17ឆ្នាំមានចំនួន 26 ក្រុម ។
បន្ទាប់ពីបញ្ចប់ការប្រកួត ចុងក្រោយ និង ពិធីប្រគល់ពានរង្វាន់ Cellcard នឹងរៀបចំការប្រគុំតន្រ្តីសម្រាប់ សិស្សានុសិស្ស ដែលមានការ ចូលរួមពី ឯកអគ្គរាជទូតសុឆន្ទៈរបស់ Cellcardគឺ កញ្ញា រ៉េត ស៊ូហ្សាណា និងកញ្ញា តី៕

Facebook Comments

To Top