នយោបាយ

BREAKING NEWS ៖​ លោក លឺ ឡាយស្រេង អរគុណសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យចូលស្រុកវិញ

  • ភ្នំពេញ៖ មុននេះបន្តិច លោក លឺ ឡាយស្រេង បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានអនុញ្ញាតឲ្យរូបលោកបានវិលត្រឡប់មកស្រុកកំណើតវិញ។

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ សម្តេចតេជោ បានប្រកាសបើកផ្លូវឲ្យលោក លឺ ឡាយស្រេង ត្រឡប់មកវិញក្រោយពីលោកបាន ស្នើសុំកាលពីថ្ងៃ២៩ មីនា។

លោក លឺ ឡាយស្រេង បានថ្លែងតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី១ មេសាថា កាលដែលលោកនិយាយកន្លងមកពាក់ព័ន្ធព្រះមហាក្សត្រនោះ មិនដឹងយ៉ាងម៉េចមាត់ចេះតែភ្លាត់។

លោកថា នឹងបានជួបជនរួមជាតិនាពេលឆាប់ខាងមុខនេះ។

លោកបញ្ជាក់ថា «ឈប់និយាយហើយ ព្រោះអ្វីៗដែលថ្លែងកន្លងមកទាំងអស់ធ្វើឲ្យខ្ញុំបានមករស់នៅស្រុកគេ។ មកដល់ស្រុកវិញ នឹងធ្វើបុណ្យ ធ្វើទាន ធ្វើមូលនិធិមនុស្សចាស់។ ខ្ញុំសូមអរគុណសម្តេចតេជោ ព្រោះខ្ញុំស្គាល់សម្តេចច្បាស់ណាស់។ អរគុណសម្តេចបានតបមកភ្លាមៗ»៕

Facebook Comments

To Top