តារា

អីយាស់! អស់ពីកែវ សុបញ្ញា ដល់កញ្ញា ទេព បូព្រឹក ម្តង យកប្រាក់រង្វាន់ ៤០លានរៀល ពីស្រាបៀរកម្ពុជា ទៅធ្វើអីខ្លះ បើមានសំណាងឈ្នះមែន

ភ្នំពេញ៖ បន្ទាប់ពី កែវ សុបញ្ញា ផុសសារប្រាប់ថា​ យកទៅជួយសាលាក្មេងៗ ក្រីក្រទាំងអស់ ស្រាប់តែសារមួយ ផ្សេងទៀត ពី កញ្ញា ទេព បូព្រឹក្ស តារាចម្រៀងចាស់វស្សា របស់ផលិតកម្មហង្សមាស ផុសដែរថា “បើសិនជាខ្ញុំត្រូវរង្វាន់នេះវិញ ខ្ញុំនឹងកសាងព្រះវិហារ ដែលលោកយាយខ្ញុំ កសាងនោះបង្ហើយ ឲ្យហើយ នឹង មួយផ្នែកទៀត ជួយដល់មន្ទីរពេទ្យគន្ធបុផ្ផា និង ទិញជញ្ជៀនពេជ្រមួយ ទុកជាអនុស្សាវរីយ៍។ ”

តាមរយៈការផុសផ្សេងៗ របស់កញ្ញា ទេព បូព្រឹក្ស កន្លងមកលើទំព័រហ្វេសប៊ុក និង សកម្មភាពចូលរួមសម្តែង ក្នុងកម្មវិធីរៃអង្គាសថវិកា ជួយដល់មន្ទីពេទ្យគន្ធបុប្ផា សាងសង់សាលារៀន ទិញសំភារៈសម្រាប់កុមារ ក៏ត្រូវបានអ្នកគាំទ្រ របស់កញ្ញា និង យុវជនស្ម័គ្រចិត្តជាច្រើន ចាត់ទុកកញ្ញាថា ជាសិល្បការនីម្នាក់ ដែលយកចិត្តទុកដាក់ ជួយការងារសង្គមច្រើនផងដែរ។

រវាងអ្នកទាំងពីរ គឺសុទ្ធតែជាកំពូលតារាចម្រៀង ដែលទទួលបានគាំទ្រ យ៉ាងពេញទំហឹង រាល់ការសម្តែងរបស់ពួកគេ នៅលើឆាកប្រគុំតន្រ្តីផ្សេងៗ ជាពិសេស តន្រី្តស្រាបៀរកម្ពុជា Rock the Nation តែម្តង៕

Facebook Comments

To Top