តារា

ទូតអាមេរិក បានជ្រើសរើស តារាចម្រៀងរាជនីសំឡេង មាស រស់ សេរីសុទ្ធាម្នាក់ទៀត

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ បានជ្រើសរើសតារាចម្រៀង ផ្នែកស្រ្តីម្នាក់ទៀត គឺរាជនីសំឡេងមាស រស់ សេរីសុទ្ធា ដែលបានចាត់ទុកថា ជាស្រ្តីអ្នកចម្រៀងដ៏អស្ចារ្យ។

បើតាមផេកហ្វេសប៊ុក របស់ទូតអាមេរិក នៅផ្នែកចុងក្រោយរបស់ទូត ស្តីពីអ្នកចម្រៀងស្រី ពិតជាមានការពិបាក ក្នុងការជ្រើសរើស អ្នកចម្រៀងម្នាក់ទៀត តែពួកយើងជាច្រើនគ្នា ដោយរួមទាំង វីរៈ និងសម្ផស្ស ដែលធ្វើការនៅក្នុងផ្នែក កិច្ចការសាធារណៈ និងលោកភារធារី Michael Newbill បានចូលចិត្តបទចម្រៀង របស់លោកស្រី រស់ សេរីសុទ្ធា។

វីរៈនិយាយថា “គាត់គឺជាតារាចម្រៀងនៅក្នុងដួងចិត្តរបស់ខ្ញុំ។ គាត់ពិតជាធ្វើឲ្យខ្ញុំឡើងសម្បុរគីង្គក់ ដោយសារសំលេងខ្មោចខ្ពស់ និងដ៏ពិរោះរបស់គាត់។ ខ្ញុំមានសំណាងដែលបានកើត និងរស់នៅក្នុងសម័យកាល ដែលបទចម្រៀងរបស់គាត់មិនទាន់បាត់បង់”។

ចំណែកសម្ផស្សនិយាយដែរថា “ខ្ញុំអាចស្តាប់ចម្រៀងនេះ របស់គាត់ ១០០ ដងក្នុងមួយថ្ងៃ។ គាត់ពិតជាស្រ្តីអ្នកចម្រៀង ដ៏អស្ចារ្យមែន”។

សូមបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០១៩មក ទូតអាមេរិកបានជ្រើសរើស តារាចម្រៀងជាស្រ្តី ចំនួន៣នាក់ហើយ ដែលសុទ្ធសឹងតែចាត់ទុកថា ជាកំពូលរាតាចម្រៀងទាំងពី សម័យមុននិងបច្ចុប្បន្ន។ តារាចម្រៀងទាំង៣នោះ រួមមាន ៖ កញ្ញា ឱក សុគន្ធកញ្ញា លោកស្រី សុង សេងហ៊ន និងលោកស្រី រស់ សេរីសុទ្ធា៕

Facebook Comments

To Top