តារា

ចិត្តល្អម៉្លេះ! តារាចម្រៀង កែវ សុបញ្ញា៖ បើខ្លួនមានសំណាងឈ្នះរង្វាន់ ៤០លានរៀល ពីក្រវិលកំប៉ុងស្រាបៀរកម្ពុជាដែរនោះ នាងនឹងយកទៅបរិច្ចាក​ សប្បុរសធម៌ទាំងអស់

ភ្នំពេញ៖ កញ្ញា កែវ សុបញ្ញា កំពូលតារាចម្រៀងម្នាក់ របស់ផលិតកម្មហង្សមាស ម្ចាស់បទ “ពេលដែលគ្មានខ្ញុំ” ថ្មីៗនេះ បានបង្ហោះសារ គួរអោយសរសើរមួយ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ របស់កញ្ញាថា “ទៀត! ប្រយ័ត្នតែខ្ញុំឈ្នះវិញ ខ្ញុំនឹងយកលុយទាំងអស់ ទៅជួយសាលាក្មេងៗ ដែលលំបាកៗនៅតាមជនបទតែម្តង ចាំមើលហាស!”

សារនេះបានបង្ហោះឡើង បន្ទាប់ពីឃើញមានអ្នកឈ្នះរង្វាន់ ៤០លានរៀលពីក្រវិលកំប៉ុង ស្រាបៀរកម្ពុជា ជាច្រើននាក់ ផុសនៅលើហ្វេសប៊ុកជាញឹកញយ។

តាមពត៌មានពីអ្នកជិតស្និត របស់កញ្ញាបានអោយដឹងថា បញ្ញា តែងតែស្ម័គ្រចិត្តចូលរួមសម្តែង ក្នុងកម្មវិធីបុណ្យជាតិមួយចំនួន ច្រើនកន្លងមក ក្នុងទូរទស្សន៍ជាតិកម្ពុជា ដោយមិនទទួលកម្រៃ និង កម្មវិធីរៀបចំឡើង ដោយនិស្សិតក្នុងគោលបំណង សប្បុរសធម៌ជាច្រើនទៀត។

ជាមួយការតាំងចិត្តនេះ និង ការស្ម័គ្រចិត្តចូលរួមចំណែក កិច្ចការងារសង្គម ជារឿយធ្វើអោយកញ្ញា ទទួលបានប្រជាប្រិយភាព កាន់តែខ្លាំងឡើង៕

Facebook Comments

To Top