សុខភាព

វិធីសាស្រ្ត បន្ថយការឈឺសាច់ដុំ បន្ទាប់ពីអ្នកហាត់ប្រាណ

• វិធីទី ១ ៖ ចូរធ្វើការម៉ាស្សា សាច់ដុំដែលឈឺ៖ ដោយសារតែខ្លួនរបស់ អ្នកដុតថាមពល ក្នុងអំឡុងពេលមានសកម្មភាព បញ្ចេញកម្លាំងខ្លាំង ជាហេតុនាំឲ្យខ្វះនូវអុកស៊ីសែន ពេលដែលខ្លួនអ្នកដុតជាតិស្ករ

ដើម្បីបំលែងទៅជាថាមពល។ ពេលនោះ សាច់ដុំរបស់អ្នក នឹងឡើងរឹង ដោយសារតែឈាម ទៅចញ្ចឹមមិនគ្រប់គ្រាន់។ ដូច្នេះ អ្វីដែលអ្នកត្រូវធ្វើ គឺម៉ាស្សា ដើម្បីឲ្យចលនឈាមរត់បានស្រួល។ ការម៉ាស្សានៅតំបន់ដែលឈឺចាប់ គឺអាចការពារជំងឺដាច់ សរសៃឈាមខួរក្បាល ព្រោះវាធ្វើឲ្យសម្ពាធក្នុង សរសៃឈាមថយចុះ។

• វិធីទី២៖ ការស្អំទឹកក្តៅឧណ្ឌៗ ឬទឹកត្រជាក់៖ ប្រសិនបើអ្នកជាអត្តពលិក អ្នកប្រហែលជាត្រូវការ យល់ដឹងពីការព្យាបាល និងវិធីជួយកាត់បន្ថយការ ឈឺសាច់ដុំជាមិនខាន។ អ្នកអាចអនុវត្តន៍ ដោយការស្អំទឹកក្តៅឧណ្ឌៗ ឬទឹកត្រជាក់ត្រង់តំបន់ដែលឈឺ ប្រមាណជា ១០ ទៅ ២០ នាទី នោះវានឹងជួយកាត់បន្ថយការហើម ការរលាក និងបន្ថយការឈឺចាប់បាន ព្រោះកំដៅរបស់ទឹកអាច ជួយពង្រីកសរសៃឈាម ហើយធ្វើឲ្យឈាមរត់បានស្រួល៕

ប្រភព៖ Health.com.kh

Facebook Comments

To Top