សុខភាព

កូរ៉េខាងជេីង​ មិនអាចមានអាវុធនុយក្លេអ៊ែរ​ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងពេលតែមួយបាននោះទេ

សេអ៊ូល៖​ អ្នកនាំពាក្យក្រសួងបង្រួបបង្រួម​ បានឲ្យដឹងថា​ ប្រទេសកូរ៉េខាងជើង​ មិនអាចអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន​បាននោះទេ ខណៈដែលមានអាវុធនុយក្លេអ៊ែរ​ និងបំណងប្រាថ្នារបស់ក្រុងព្យុងយ៉ាង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច​ គួរតែត្រូវបានប្រើប្រាស់​ ដើម្បីពន្លឿនដំណើរការ លុបបំបាត់អាវុធនុយក្លេអ៊ែរ​ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ យុនហាប់​ នៅថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០១៩។ 

លោក Kim Yeon-chul ដែលជាអ្នកដឹកនាំវិទ្យាស្ថានជាតិបង្រួបបង្រួមជាតិ មុនពេលដែលលោកត្រូវបានតែងតាំងនៅដើមខែនេះ បាននិយាយផងដែរក្នុងអំឡុងពេលសវនាការបញ្ជាក់របស់លោកថា​ កូរ៉េទាំងពីរគួរតែធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ​ ដើម្បីជំរុញការចរចានុយក្លេអ៊ែររវាងកូរ៉េខាងជើង​ និងសហរដ្ឋអាមេរិក​ ទៅមុខបន្ដទៀត។ 

លោកគីម​ បានប្រាប់សវនាការថា​ “ជាទូទៅខ្ញុំគិតថាពួកគេមិនអាចមានអាវុធនុយក្លេអ៊ែរ​ និងសេដ្ឋកិច្ចក្នុងពេលតែមួយបានទេ យើងគួរតែប្រើប្រាស់ យុទ្ធសាស្រ្តរបស់កូរ៉េខាងជើង​ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងល្អិតល្អន់​ ដែលជាធាតុផ្សំជួយសម្រួលដល់ ការលុបបំបាត់អាវុធនុយក្លេអ៊ែរ” ៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top