កីឡា

ការប្រកួត ផ្តាច់ព្រ័ត្រកីឡាបាល់ ទះឆ្នេរខ្សាច់ អន្តរជាតិស្រាបៀរ អាន់ឆ័រ ផ្នែកបុរសប្រចាំ ខេត្តសៀមរាប លើកទី២ បើកជាផ្លូវការហើយ

សៀមរាប៖ការប្រកួតផ្តាច់ព្រ័ត្រ បាល់ទះឆ្នេរខ្សាច់ផ្នែកបុរសប្រចាំ ខេត្តខេត្តសៀមរាប នៃកីឡាបាល់ទះឆ្នេរខ្សាច់ អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ ចាប់ ផ្តើម បើក ឆាក ជាផ្លូវការហើយនៅ ព្រឹក ថ្ងៃ សុក្រទី ២២ ខែ មីនា នៅបរិវេណទីលានអង្គរឃ្យុងយ៊ូ ទីរួមខេត្ត សៀមរាបដោយ មានការចូល រួមទស្សនា ពីមិត្តអ្នកគាំទ្ររាប់ពាន់នាក់។

គណៈកម្មការ រៀប ចំ ការ ប្រកួត ថា នេះគឺជាការប្រកួត 1-Star World Tour ដែលប្រារព្ធធ្វើឡើងនៅខេត្ត សៀបរាមសម្រាប់ កីឡាករផ្នែកបុរស សម្រាប់រង្វាន់ ទឹកប្រាក់សរុបគឺ ៦០,០០០ដុល្លារអាមេរិក ដោយក្រុមជយលាភី នីមួយៗ នៃក្របខណ្ឌ1-Star World Tour នឹងទទួលបានរង្វាន់ទឹកប្រាក់ ៥,០០០ ដុល្លារអាមេរិក ចំណែកក្រុម ជ័យលាភីនីមួយៗ នៃក្របខណ្ឌ 2-Star World Tour នឹងទទួលបានរង្វាន់ ទឹកប្រាក់ ២៥,០០០ ដុល្លារអាមេរិក។

ព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់ អន្តរជាតិស្រាបៀរ អាន់ឆ័រផ្សារ ភ្ជាប់ទំនាក់ទំនងជាមួយយុវវ័យ និងអតិថិជនទូទាំង ព្រះរាជាណាចក្រកម្ពុជា ហើយឆ្នាំនេះមានក្រុម ជាង១២០មកពីជាង៤០ ប្រទេសរួមទាំងកម្ពុជា បានចូលរួមការប្រកួតនេះ។

ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់ អន្តរជាតិនេះនឹងផ្តល់ ភាពរំភើបរីករាយ ក្រៃលែងសម្រាប់ទស្សនិកជន ដោយមានកីឡាករមកពី បណ្តាប្រទេស ជាច្រើននឹងចូលរួមប្រកួតប្រជែង គ្នានៅលើទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីសន្សំពិន្ទុឈានចូល វគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ២០២០នៅប្រទេសជប៉ុន ដើម្បីឈានរកទៅជើង ឯកពិភពលោក។

ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាព្រឹត្តិការណ៍ ពិសេសនេះឲ្យបានច្រើនកុះករ។ ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើល ទំព័រហេ្វសបុករបស់ ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ។ ពិសាដោយការ ទទួលខុសត្រូវ!

Facebook Comments

To Top