អន្តរជាតិ

Breaking News៖ លទ្ធផលបោះឆ្នោតក្រៅផ្លូវការ គឺគណបក្សភឿថៃ ទទួលបានអសនៈលើសលុប

បរទេស៖ បើតាមលទ្ធផលក្រៅផ្លូវការ គិតត្រឹមវេលាម៉ោង ៧យប់ថ្ងៃអាទិត្យនេះ គណបក្សភឿថៃ​ ទទួលបានអាសនៈសរុប ១២៩អាសនៈ ក្នុងនោះ គឺមានពីបេក្ខជន នៃមណ្ឌលបោះឆ្នោតចំនួន ១០៩ និងពីបញ្ជីគណបក្សចំនួន ២០។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយ នៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា ជាមួយនឹងលទ្ធផល ក្រៅផ្លូវការនេះដែរ គណបក្ស ប៉ាឡាំង ប្រាឆារ៉ាត់ ក៏ទទួលបានអសនៈចំនួន ១២០ផងដែរ ក្នុងពេលដែលគណបក្ស Bhumjaithai ទទួលបាន ៦៩អសនៈ។

ជាមួយគ្នានោះដែរ គណបក្ស អនាគតទៅមុខ ទទួលបាន ៥៣អសនៈ គណបក្សប្រជាធិបតេយ្យបាន ៣៩អសនៈ និងបក្ស Chartthai Pattana បាន ១២អសនៈ៕ ប្រែសម្រួលៈ ដើមអម្ពិល

Facebook Comments

To Top