ជីវប្រវត្តិឥស្សរជន

អ្នកណាដឹងថា ពាក្យ OK មានវត្តមានដំបូង យ៉ាងម៉េចនាពេល ណានិងទីណា?

ប្រវត្តិសាស្ត្រ: គឺជារឿងដែលគួរឲ្យចាប់អារម្មណ៍បំផុត នៅពេលដែលពាក្យថា អូខេ (OK )ត្រូវបានប្រើប្រាស់ យ៉ាងទំលំទូលាយ មិនថាតើប្រទេសណា មនុស្សវ័យណានោះទេ គឺសុទ្ធតែអាចយល់ និងប្រើប្រាស់ពាក្យនេះ យ៉ាងងាយស្រួលយល់ ប៉ុន្តែមានមនុស្សតិចតួចណាស់ ដែលឆ្ងល់ថាពាក្យនេះ ត្រូវបានកើតឡើង យ៉ាងដូចម្តេច នៅពេលណានិងទីណា?

២៣ មីនា ក្នុងឆ្នាំ១៨៣៩ អក្សរកាត់ “O.K. ” ត្រូវបានបោះពុម្ពផ្សាយ ជាលើកដំបូងនៅក្នុង កាសែតអាមេរិក Boston Morning Post។ វាត្រូវបានជនជាតិអាមេរិក ភាគច្រើននាពេលនោះ ទទួលស្គាល់ន័យ របស់ថាជាអក្សរកាត់ មកពីពាក្យគ្រាមភាសាស “oll korrect” ដែលចេញពីពាក្យ ត្រឹមត្រូវតាមក្បួន នោះគឺ All Correct។នៅពេលនោះ OK ក៏បានក្លាយទៅជាពាក្យ ប្រើប្រាស់ប្រចាំថ្ងៃ ទៅក្នុងការនិយាយ របស់ជនជាតិអាមេរិក។

អំឡុងចុងទសវត្សរ៍ឆ្នាំ១៨៣០ ការប្រើប្រាស់ពាក្យOK វាបានក្លាយជាការចូលចិត្ត និយាយក្នុងចំណោមរង្វង់យុវជន និងក្មេងៗ ដែលមានការអប់រំ ប៉ុន្តែតាមបែប សរសេរខុសពាក្យ ដោយចេតនា បន្ទាប់មកការសរសេរអក្សរទាំងនោះ ក៏បានកែប្រែទៅជាពាក្យ គ្រាមភាសា ប្រើប្រាស់ប្រចាំថ្ងៃ ទៅវិញក្នុងនោះមានដូចជា“KY” សម្រាប់ពាក្យ“ No use”ឬ (“know yuse”), “KG”សម្រាប់ “No go” (“Know go”), និង“OW” សម្រាប់ all right (“oll wright”) ជាដើមផងប៉ុន្តែពាក្យថា OK បានក្លាយទៅជាពាក្យពេញនិយមបំផុត ទាំងនៅអាមេរិក និងនៅលើពិភពលោក មកដល់សម័យបច្ចុប្បន្ន ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top