កីឡា

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រ ទូទាំងប្រទេស

ភ្នំពេញ ៖បន្ទាប់ពីទស្សនា ការប្រកួតវគ្គវគ្គផ្តាច់ព្រ័ត្រ ទូទាំងប្រទេសនៃព្រឹត្តិការណ៍ ការប្រកួតដណ្តើមពានរង្វាន់ Tiger Street Football Festival 201៩ ដ៏ជក់ចិត្ត និងស្វិតស្វាញនោះមក កំពូលតារាចម្រៀងដ៏ល្បីល្បាញលោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ របស់លោក គឺសុវត្ថិ មុនីនាគ និងសុវត្ថិ មុនីវណ្ណជាមួយបទចម្រៀង បទញ៉ាក់កន្ត្រាក់អារម្មណ៍ ធ្វើឲ្យអ្នកគាំទ្រនៅភ្នំពេញ សប្បាយរីករាយក្រៃលែង។

ក្នុងនោះលោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់របស់ លោកបាននាំយកបទចម្រៀងចំនួន១០ សុទ្ធសឹងជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ និងបទល្បីៗ នាពេលបច្ចុប្បន្នរួមមាន “សង្សារ១ខែ២ខែ” “នឹកអាចកនឹកអាចែម” “ចិត្តព្រៃផ្សៃ” “មាន់ស្រែបន្លែស្រស់” “ចែ” និង “ផ្លាប់ៗ” ចំណែកបទចម្រៀងរបស់សុវត្ថិ មុនីនាគ និងសុវត្ថិ មុនីវណ្ណវិញ ដូចជា “កែវភ្នែក” “ចង្វាក់កង្កែប” “ខោរិប” និង “ព្រឺតៗ” ធ្វើឲ្យអ្នកគាំទ្ររាំកម្សាន្តទៅតាមចង្វាក់ភ្លេង យ៉ាងសប្បាយរីករាយ គ្រប់គ្នាពេញ ខាងមុខឆាកតន្រ្តី។

ក្រៅពីព្រាប សុវត្ថិ ក៏មានកំពូល តារាចម្រៀងល្បីៗ ជាច្រើនរូបក្នុងប្រទេសកម្ពុជារួមមាន កញ្ញា ពេជ្រ សោភា កញ្ញា សួស វិហ្សា ក្រុមតារាចម្រៀង កូនខ្មែរ និងឌីជេ Maily ហើយតារាចម្រៀងទាំងអស់ បានលើកយកសុទ្ធសឹង ជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ធ្វើឲ្យអ្នកគាំទ្រ នៅទីនេះរាំកម្សាន្តទៅតាមចង្វាក់ភ្លេង យ៉ាងសប្បាយរីករាយ គ្រប់គ្នាពេញខាងមុខឆាកតន្រ្តី ព្រមទាំងក្លិប ទឹកកកដ៏ពេញនិយម ដែលមានទស្សនិកជននៅខេត្តសៀមរាប ចូលរួមទស្សនារាប់ពាន់នាក់។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមាន គុណភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិ មាឲនដើមកំណើតតាំងពី ឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់ នៅច្រើនជាង៧០ប្រទេស នៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់ អន្តរជាតិច្រើន ជាង៤០ មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ពិសាដោយការ ទទួលខុសត្រូវ!

Facebook Comments

To Top