នយោបាយ

សម្តេចតេជោអញ្ជើញទទួល សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកទំនាក់ទំនង នយោបាយ ពីប្រទេសថៃ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនាឆ្នាំ២០១៩នេះ បាននិងកំពុងអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យគ្រើក (Krirk University)ដ៏ល្បីមួយនៅប្រទេសថៃ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន​នាយករដ្ឋមន្រ្តីបានឲ្យដឹងថាសាកលវិទ្យាល័យគ្រើក (Krirk University)គឺជាសាកលវិទ្យាល័យដ៏ល្បាញល្បីមួយនៅក្នុងប្រទេសថៃដែលមានអាយុកាល ៦៧ឆ្នាំហើយ។ តាមការឲ្យដឹងពីប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យគ្រើក បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំពិភពលោកទី១ ដែលបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ ពីសាកលវិទ្យាល័យគ្រើក។

ការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកទំនាក់ទំនងនយោបាយ ជូនសម្តេចតេជោ ហ៊ុន សែន ជារឿងស័ក្តិសមបំផុត ដោយសារតែសម្តេចតេជោ បានប្រើប្រាស់សិល្បៈនិងវិទ្យាសាស្ត្រផ្នែកទំនាក់ទំនងនយោបាយក្នុងការគ្រប់គ្រងប្រជាជនកម្ពុជាអស់រយៈពេល ជាច្រើនឆ្នាំនិងបានដឹកនាំប្រជាជាតិឆ្ពោះទៅដល់វិបុលភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើពិភពលោក៕

Facebook Comments

To Top