នយោបាយ

លោក ឡៅ ម៉ុងហៃ ទូលថ្វាយ ព្រះមហាក្សត្រ សុំព្រះរាជទាន លើកលែងទោស និងព្រះរាជទានបរមងារ ជាសម្តេច ដល់សម រង្ស៊ី (មានវីដេអូ)


ភ្នំពេញ៖ លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ និងសង្គម បានទូលថ្វាយព្រះមហាក្សត្រស្នើសុំប្រោសព្រះរាជទាន ការលើកលែងទោស ទាំងអស់ និងព្រះរាជទានបរមងារ ជាសម្តេចដល់ លោក សម រង្ស៊ី ព្រោះ លោក សម រង្ស៊ី ជារដ្ឋបុរសខ្មែរ ជាបណ្ឌិតព្រឹទ្ធាចារ្យមួយរូប។

លោក ឡៅ ម៉ុងហៃ បានលើកឡើងបែបនេះបន្ទាប់ពី អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានលើកឡើងថា អ្នកនយោបាយគ្រប់ជាន់ថ្នាក់ ត្រូវចូលនិវត្តន៍យ៉ាងយូរ ចាប់ពីអាយុ៧០ឆ្នាំឡើងទៅ ដើម្បីទុកឱកាស ឲ្យយុវជនជំនាន់ក្រោយ មកដឹកនាំប្រទេសម្តង។

លោក ឡៅ ម៉ុងហៃ បានលើកឡើងតាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅថ្ងៃទី១៩ ខែ មីនានេះថា “ឯកឧត្តម សម រង្សី ជារដ្ឋបុរសខ្មែរ ជាបណ្ឌិតព្រឹទ្ធាចារ្យ – a wise man, a sage – មួយរូប ។ សូមព្រះមហាក្សត្រជាទីគោរពសក្ការៈ របស់ប្រជាជាតិខ្មែរ ព្រះមេត្តាព្រះរាជទានការលើកលែងទោសទាំងអស់ដល់គាត់ និងព្រះរាជទានបរមងារជា សម្តេច ដល់គាត់ ។ ការលើកលែងទោសនិងបរមងារ ដែលឯកឧត្តម សម រង្ស៊ី សមទទួលបាននេះ នឹងច្បាស់ជាប្រកបដោយធម៌ បានមកដោយធម៌ និងកើតឡើងដោយធម៌ យ៉ាងពិតប្រាកដ ។សូមអ្នកនយោបាយ ដែលជាគូបដិបក្សប្រឆាំងគ្នា ជាមួយឯកឧត្តម សម រង្ស៊ី មេត្តាបោះបង់ចោលចេញទាំងអស់ នូវអារីភាពនិងការប្រទូសរ៉ាយ ដែលអាចមានចំពោះគាត់”៕

Facebook Comments

To Top