ព័ត៌មានជាតិ

​ចាប់ត្រីក្រាញ់​ មកខាំនឹងមាត់ ត្រីបម្រះរុលចូល បំពង់កស្លាប់ភា្លម

ភ្នំពេញ ៖ រឿងដែលប្រជាពលរដ្ឋដទៃ គួរពុំយកតម្រាបតាម បុរសម្នាក់ចុះចាប់ត្រីក្នុងទឹកថ្លុក​ និងបានយកត្រីក្រាញ់មកខាំនិងមាត់ពេលត្រីររើបម្រះ រុលចូលក្នុងមាត់ស្ទះខ្យល់​ប្រកាច់ស្លាប់ភ្លាមៗ កាលពីរសៀលថ្ងៃទី១៦ខែមីនាឆ្នាំ២០១៩ នៅចំណុចទំនប់តាអុន ស្ថិតនៅខាងជើងភូមិមនោរម្យ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តបណ្តោយមានជ័យ។

​សមត្ថកិច្ចស្រុកបន្ទាយអំពិល បញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ បឿន រីន ភេទប្រុស អាយុ ២៨ ឆ្នាំរស់នៅភូមិមនោរម្យ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ។
មុនពេលកើតហេតុជនរងគ្រោះ បានចុះចាប់ត្រីក្នុងទឹក​ថ្លុក រីងហួតនៅទំនប់តាអុន ពេលចាប់បានហើយ យកត្រីក្រាញ់​នោះមកខាំក្នុងមាត់ ហើយត្រីវារើបម្រះក៏ រអិលចូលក្នុងបំពងកស្លាក់ប្រកាច់ស្លាប់និងកន្លែងកើតហេតុតែម្ដង ។

ករណីបែបនេះ វាកម្រនឹងមានកើតឡើងណាស់ យូរៗគេបានជួប​ម្ដង​។ ចំពោះករណីត្រីក្រាញ់នេះ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នផង គ្រោះថ្នាក់មិនអាចមើលឃើញឡើយ វាអាចកើតឡើងដោយចៃដន្យ បែបនេះក៏ថាបាន ៕

Facebook Comments

To Top