អន្តរជាតិ

ឥណ្ឌា​ ឈានដល់ការបញ្ចេញ នាវាមុជទឹកនុយក្លេអ៊ែរ ក្នុងជម្លោះជាមួយ ប្រទេសជាប់របងគ្នា

បរទេស៖ ភាពតានតឹង រវាងមហាអំណាច អាស៊ីប្រដាប់ ដោយអាវុធនុយក្លេអ៊ែរ ចំនួនពីរ បានកើនឡើងកាលពីខែមុន បន្ទាប់ពីការលុកលុយ ចូលដែនដីប៉ាគីស្ថាន នៅកាស្មៀ ដោយយន្តហោះ ចម្បាំងឥណ្ឌា ដើម្បីវាយប្រហារតាមអាកាស ទៅលើពួកសកម្មប្រយុទ្ធជីហាដនោះ គឺបាននាំឱ្យមានការប៉ះទង្គិចគ្នានៅលើអាកាស និងអាវុធធុនតូច និងកាំភ្លើងធំ នៅតាមបណ្តោយព្រំដែន រវាងឥណ្ឌា និងប៉ាគីស្ថាន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា ជម្លោះនេះ បាននាំឲ្យកងនាវាចម្បាំងសំខាន់ៗរបស់កងទ័ពជើងទឹកឥណ្ឌារួមទាំង INS Vikramaditya បាននាំមុខក្រុមប្រយុទ្ធ ដែលមាននាវាមុជទឹកនុយក្លេអ៊ែរ និងនាវាមុជទឹក និងកប៉ាល់ និងយន្តហោះជាច្រើន ត្រូវបានបញ្ជូនយ៉ាងឆាប់រហ័សពីលំហាត់សមយុទ្ធ រហូតដល់ប្រតិបត្តិការដាក់ពង្រាយ ខណៈភាពតានតឹងរវាងរដ្ឋាភិបាលទីក្រុង ញូដេលី និងរដ្ឋាភិបាលទីក្រុង អ៊ីស្លាម៉ាបាដបានកើនឡើង។

សេចក្តីថ្លែងការណ៍បានបន្ថែមថា វាជាសារច្បាស់លាស់ និងដំណោះស្រាយទាក់ទងនឹងឥរិយាបថប្រតិបតិ្តរបស់កងនាវាចរឥណ្ឌា ដើម្បីទប់ស្កាត់ទប់ស្កាត់ និងកម្ចាត់ ការមិនសមស្របណាមួយ ដោយប៉ាគីស្ថាន នៅក្នុងដែនសមុទ្រ ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top