អន្តរជាតិ

ហ្វីលីពីន សម្រេចដកខ្លួនចេញ ពីតុលាការឧក្រិដ្ឋកម្ម អន្តរជាតិ

បរទេស៖ កាលពីឆ្នាំ២០១៨ អាជ្ញាធរហ្វីលីពីន បានសង្កត់ធ្ងន់ថា ប្រទេសនេះនឹងចាកចេញពីតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ។ ទោះជាយ៉ាងណាដំណើរការ ដកខ្លួន គឺត្រូវចំណាយពេល យ៉ាងហោចណាស់ ក៏១២ខែដែរ។ នេះបើយោងតាមបទប្បញ្ញត្តិ របស់ស្ថាប័នផ្លូវការ។ ប៉ុន្តែចាប់ពីថ្ងៃអាទិត្យ ទី១៧មីនា ឆ្នាំ២០១៩តទៅ ហ្វីលីពីននឹងលែងទទួលស្គាល់ លក្ខន្តិកៈទីក្រុងរ៉ូមដែលជាកិច្ចព្រមព្រៀង បង្កើតតុលាការឧក្រិដ្ឋកម្ម អន្តរជាតិ (ICC) ទៀតហើយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា ការដកខ្លួននេះ ធ្វើតាមពាក្យបណ្តឹងរបស់ លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ ប្រធានាធិបតី ហ្វីលីពីន ទាក់ទងទៅនឹងការងាររបស់ អង្គការសហប្រជាជាតិ។ យោងតាមលោក ឌូទ័រតេ គឺអាជ្ញាធរអង្គការ សហប្រជាជាតិ បានប៉ុនប៉ងដាក់ រូបលោក ថាជាអ្នករំលោភសិទ្ធិមនុស្សដោយ គ្មានចិត្តមេត្តា ឬការគោរពសិទ្ធិមនុស្ស ក្នុងក្នុងពេលយុទ្ធនាការប្រឆាំង អ្នកជួញដូរថ្នាំញៀន។

ប្រធានាធិបតីហ្វីលីពីន រូបនេះ បានហៅពាក្យសម្ដីរបស់យូអិនថា «ការវាយប្រហារដោយគ្មានមូលដ្ឋាន មិនធ្លាប់មានពីមុនមក និងការវាយប្រហារ លើរូបលោក»៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top