នយោបាយ

សម្ដេចតេជោ ហួសចិត្តគ្រួសារមួយ យកប្រាក់ឧបត្ថម្ភ ពីសម្ដេច ទៅលេងល្បែងស៊ីសង (មានវីដេអូ)


ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ចំពោះគ្រួសារមួយ បានទទួលប្រាក់ ឧបត្ថម្ភពីសម្ដេចផ្ទាល់ហើយ បែរជាយកប្រាក់ទាំងនេះ ទៅលេងល្បែងស៊ីសងវិញ ខណៈប្រាក់សម្ដេចឧបត្ថម្ភនេះ ដើម្បីឲ្យយកបង្កើតមុខរបរ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបចំនួន ១,៧០៩នាក់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលដែលមានគ្រួសារក្រីក្រ មកសុំប្រាក់សម្តេចលើកក្រោយទៀត នឹងបើកការស៊ើបអង្កេតច្បាប់លាស់ ជាមុនសិន ទើបឲ្យប្រាក់ឧបត្ថម្ភ ដើម្បីជៀសវាងកុំឲ្យមានបញ្ហា បែបនេះកើតឡើងទៀត។

សម្ដេចតេជោ មានប្រសាសន៍ថា “មានគ្រួសារមួយ ឬក៏មនុស្សម្នាក់ នៅពេលដែលយើងផ្ដល់ការឧបត្ថម្ភហើយ ប៉ុន្ដែពួកគេមិនអាចឡើងទៅរួច ។ ត្រង់ថា ខ្ញុំមកដល់ពេលនេះ មានការអៀនខ្មាសខ្លាំង ជាមួយទង្វើរខ្លះ ដែលអ្នកទាំងនោះ បានធ្វើចំពោះខ្ញុំ ។ ឧទាហរណ៍ទទួលប្រាក់ពីខ្ញុំដោយផ្ទាល់ដៃ ប៉ុន្ដែយើងថា ជូនទៅផ្ទះ គេមិនឲ្យយើងជូនទេ ដោយយើងតាមមើលទៅ ចូលលេងល្បែងចាញ់អស់ទៅវិញ” ៕

ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top