កីឡា

ក្រុមស្នងការដ្ឋាន នគរបាលខេត្ត ព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេស ជាលើកដំបូង

ភ្នំពេញ ៖ ក្រុមស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ “A” បានក្លាយជាម្ចាស់ជើងឯក នៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 ទូទាំងប្រទេសជាលើកដំបូង ក្នុងសម្រាប់ក្រុមមក ពីមកបណ្តាលខេត្ត ក្នុងរយៈពេល៧ឆ្នាំ បន្ទាប់ពីបានយកឈ្នះក្រុម Rolling FC ដោយលទ្ធផល២ទល់១ នៅវគ្គផ្តាច់ព្រ័ត្រ នឹងមានឱកាសជួបផ្ទាល់ ជាមួយកំពូលតារាបាល់ ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinhoនៅទីក្រុងរីយូ “Rio Grande do Sul” ប្រទេសប្រេស៊ីល ក្នុងពិធីប្រគល់ពានរង្វាន់ ដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។

កាលនៅវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រក្រុមស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ “A” យកឈ្នះក្រុមPisnoka Construction ដោយលទ្ធផល២ទល់០ ខណៈក្រុម Rolling FC ក៏យកឈ្នះក្រុម Vandasak “C” ដោយលទ្ធផល២ទល់១ ចំណែកក្រុម Vandasak “C” ទទួលបានចំណាត់ថ្នាក់លេខ៣ ដោយយកឈ្នះលើក្រុមPisnoka Construction ដោយលទ្ធផល៧ទល់០ នៅវគ្គផ្តាច់ព្រ័ត្រ ។

ចំពោះរង្វាន់ជើងឯកទូទាំង ប្រទេសក្រុមគ្រងតំណែងជើងឯក ក្រុមស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ“ A ទទួលបានពាន១ មេដាយមាស និងរង្វាន់១៥ ០០០ ដុល្លារអាមេរិក ក្រុមជើងឯករងបានលើក្រុម Rolling FC ទទួលមេដាយប្រាក់ និងរង្វាន់ ៥ ០០០ ដុល្លារអាមេរិក ក្រុមជាប់ចំណាត់ថ្នាក់លេខ៣ក្រុម Vandasak “C” ទទួលមេដាយសំរឹទ្ធ និងរង្វាន់ ២៥០០ ដុល្លារអាមេរិក និងក្រុមជាប់ចំណាត់ថ្នាក់លេខ៤ ក្រុមPisnoka Construction ទទួលបានរង្វាន់ ១ ០០០ ដុល្លារអាមេរិក។

ស្រាបៀរថៃហ្គ័រជាស្រាបៀរ ដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់ អន្តរជាតិ មាឲនដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់ នៅច្រើនជាង៧០ប្រទេស នៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិ ច្រើនជាង៤០មេដាយ ផ្នែករសជាតិ និងគុណភាព។សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ ៖ ៖ www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ៕

Facebook Comments

To Top