អន្តរជាតិ

អតីតរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់​ នឹងទស្សនកិច្ចកូរ៉េខាងជើង​ ក្នុងគ្រាមានភាពជាប់គាំង លើកម្មវិធីនុយក្លេអ៊ែរ​ និងមីស៊ីល

បឺលីន៖​ អតីតរដ្ឋមន្រ្តីការបរទេស អាល្លឺម៉ង់លោក Sigmar Gabriel បានប្រកាសនៅលើបណ្ដាញ​ Twitter ថាលោកនឹងធ្វើទស្សនកិច្ចនៅ កូរ៉េខាងជើង​ នៅខែនេះ ក្នុងគ្រាមានការប្រឈមមុខ គ្នាមួយ អំពីកម្មវិធីនុយក្លេអ៊ែរ​ និងមីស៊ីល របស់កូរ៉េខាងជើង​ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន​ យុនហាប់​ នៅថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០១៩។

លោក Gabriel បានបង្ហោះ នៅព្រឹកព្រលឹមថ្ងៃសុក្រ ដែលលោក​ ចង់ទទួលបាននូវចំណាប់អារម្មណ៍ ពីប្រទេសកូរ៉េខាងជើង​ ទោះបីជាលោកមិនបានផ្តល់ នូវពេលវេលាជាក់លាក់ ណាមួយសម្រាប់ដំណើរទស្សនកិច្ច របស់លោកក៏ដោយ។

សេចក្តីប្រកាសនេះបានធ្វើឡើង ខណៈដែលអនុរដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើងលោក Choe Son-hui បាននិយាយថាក្រុងព្យុងយ៉ាង កំពុងពិចារណាឡើងវិញថា តើខ្លួននឹងបន្តកិច្ចចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក​ និងរក្សាការផ្អាកការបាញ់ មីស៊ីល​ និងនុយក្លេអ៊ែរ ដែរឬទេ៕ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top