ព័ត៌មានជាតិ

ហេងមែន! ដាក់វើក (WURKZ) ១កំប៉ុង ឲ្យស្វាងស្រវឹង មានដឹងអី ឈ្នះ១ពាន់ដុល្លារ ពីក្រវិលកំប៉ុងទៀត កាន់តែស្វាងចែសតែម្តង!

ស្វាយរៀង៖ ​លោក អ៊ុក ស៊ីណាវ៉ុន រៀបរាប់ទាំងទឹកមុខ សប្បាយរីករាយ និង រំភើបខ្លាំងនៅលើឆាកតន្រ្តី ស្រាបៀរកម្ពុជា Rock the Nation ថា “កំពុងតែធ្លាក់ភ្នែកតិចៗ ជាមួយស្រាបៀរកម្ពុជាផង ខ្ញុំក៏ដើរទៅទិញភេសជ្ជៈប៉ូវកម្លាំង វើក (WURKZ) ១កំប៉ុង ពិសាដើម្បីបន្សាបជាតិស្រវឹង មុនពេលដើរត្រឡប់ទៅផ្ទះវិញ ហើយខ្ញុំឆែកមើលលេងៗ មានដឹងអី ស្រាប់តែឃើញលេខ ១ ០០០ដុល្លារ នៅលើក្រវិលកំប៉ុង វើក (WURKZ) ភ្លាមហ្នឹងមានអារម្មណ៍ កាន់តែស្វាងចែសតែម្តង ព្រោះដឹងថា វើក មានរង្វាន់ ១ ០០០ដុល្លារ។”

លោកបន្តទៀតថា “ទឹកប្រាក់ ១០០០ ដុល្លារ នេះជាចំនួនច្រើនណាស់ សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ខ្ញុំ និងក្រុមគ្រួសារ ហើយវានឹងបានមួយចំនែកធំ សម្រាប់ផ្គត់ផ្គង់ទៅលើការសិក្សា កូនប្រុស២នាក់របស់ខ្ញុំ និង ចំណាយលើជីវភាព ប្រចាំថ្ងៃរបស់ខ្ញុំ។”

លោក Michael Sovann (ម៉ៃឃើល សុវណ្ណ) អ្នកចាត់ការទូរទៅ កម្មវិធីប្រគុំតន្រ្តី​ ស្រាបៀរកម្ពុជា Rock the Nation ក៏បានបញ្ជាក់ និង ចូលរួមអបអរផងដែរថា “អ្នកឈ្នះរង្វាន់ ១ ០០០ ដុល្លារ ពីភេសជ្ជៈប៉ូវកម្លាំង វើក កាលពីយប់ មានរហូតទៅដល់ ២នាក់ឯណោះ ម្នាក់គឺបងប្រុសខាងលើ ហើយម្នាក់ទៀត ប្អូនប្រុសឈ្មោះ អ៊ុំ រតនា វ័យប្រមាណ ២៣ ឆ្នាំជាបុគ្កលិក រោងចក្រកាត់ដេរ មកទស្សនាការប្រគុំតន្ត្រី ស្រាបៀរកម្ពុជា Rock the Nation នៅរង្វង់មូលទន្លេរវ៉ៃគោ ជាមួយមិត្តស្រី ក៏ស្រាប់តែឈ្នះបានរង្វាន់ ១ ០០០ ដុល្លារដែរ បន្ទាប់ពីពិសាអស់ វើក មួយកំប៉ុង។”

លោកក៏បន្តទៀតថា “ក្រៅពីរង្វាន់ ១​ ០០០ ដុល្លារ ពី វើក ក៏មានអតិថិជនស្រាបៀរកម្ពុជាម្នាក់ ឈ្នះបានរង្វាន់ទឹកប្រាក់ ៤ លានរៀល ពីក្រវ៉ិលកំប៉ុង ស្រាបៀរកម្ពុជាផងដែរ នៅក្នុងកម្មវិធីប្រគុំតន្ត្រីនេះ ហើយលោក ក៏ធ្វើការប្រកាស ដល់អតិថិជន ស្រាបៀរកម្ពុជា ទឹកក្រូចអាយស៍ (IZE) និង ភេសជ្ជៈប៉ូវកម្លាំង វើក ទាំងអស់ អោយចូលរួមរីករាយ ជាមួយរង្វាន់ថ្មី ជារូបិយប័ណ្ណខ្មែរវិញម្តង ដើម្បីលើកស្ទួយ រូបបិយប័ណ្ណជាតិ។”

ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាផលិតផល ដែលមានគុណភាពខ្ពស់ តាមបទដ្ឋានអន្តរជាតិ ដែលតែងតែទទួលបាន មេដាយគុណភាព ពីអន្តរជាតិ។ ផលិតផលទាំងអស់ ត្រូវបានផលិតដោយប្រើប្រាស់ គ្រឿងផ្សំដែលមាន គុណភាពល្អឥតខ្ចោះ និងប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនទំនើបចុងក្រោយគេ។ ក្រុមហ៊ុន តែងតែយកចិត្តទុកដាក់ ក្នុងការផ្តល់ផលិតផល ក៏ដូចជាសេវាកម្មដ៏ល្អ សម្រាប់អតិថិជន ជាពិសេសការផ្តល់រង្វាន់ធំៗ ជាច្រើនពិត ដើម្បីធ្វើឲ្យបទពិសោធន៍ នៃការពិសាផលិតផល ស្រាបៀរកម្ពុជា ក៏ដូចជាភេសជ្ចៈដ៏ទៃទៀត របស់ក្រុមហ៊ុនប្រកបដោយ ភាពរីករាយ និងរំភើបគ្រប់ពេលវេលា៕

Facebook Comments

To Top