ព័ត៌មានជាតិ

វ៉ាវ! ទិញ Samsung Galaxy A50 ឬ A30 មានឱកាសឈ្នះ ធ្វើដំណើរទៅទស្សនា​ EXCLUSIVE SAMSUNG EVENT WITH BLACKPINK ឯប្រទេសថៃ!

ភ្នំពេញ៖ កាន់តែរំភើប និងកាន់តែអស្ចារ្យ…! អ្វីដែលអតិថិជនទាំងអស់ កំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសារ នៃវត្តមានទូរស័ព្ទដ៏វៃឆ្លាត ជំនាន់ថ្មីជាមួយនឹងមុខមាត់ថ្មី រូបរាងថ្មី និងចំណុចពិសេសថ្មីៗ នៃខ្សែស្រឡាយត្រកូល A ស៊េរី Galaxy A50 និង A30 របស់សាមសុង នឹងបង្ហាញខ្លួន ក្នុងព្រះរាជាណាចក្រកម្ពុជា ឆាប់ៗនេះហើយ!

យ៉ាងណាមិញ សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Galaxy A50 និង A30 ទាំងពីរនេះគឺកំពុងតែ ធ្វើឱ្យអតិថិជនទាំងអស់ មានការភ្ញាក់ផ្អើល និងរង់ចាំ ចាប់កាន់មើលផ្ទាល់តែម្តង។ ប៉ុន្តែការដាក់លក់ជាផ្លូវការ លើកនេះមិនត្រឹមតែមកជាមួយ នឹងរូបរាងដ៏គួរឱ្យស្រឡាញ់ និងទាក់ទាញព្រមទាំង តម្លៃដ៏ល្អឥតខ្ចោះ ដែលស្ទើរតែ មិនគួរឱ្យជឿប៉ុណ្ណោះទេ ថែមទាំងធ្វើការផ្តល់ជូន នូវឱកាសដ៏គួរឱ្យរំភើប ជាទីបំផុតផងដែរ នោះគឺរាល់ការជាវស្មាតហ្វូន Galaxy A50 ឬ A30 នឹងមានឱ​កាស ឈ្នះដំណើរទស្សនា ព្រឹត្តិការណ៍ដ៏ធំ ប្រចាំតំបន់របស់ក្រុមហ៊ុនសាមសុង ជាមួយក្រុមតារាចម្រៀងកូរ៉េ ដ៏ល្បី BLACKPINK នៅឯប្រទេសថៃ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១​៩ ខាងមុខ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនសាមសុង នឹងធ្វើការដាក់លក់ជាផ្លូវការ នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ម៉ូឌែល Galaxy A50 និង A30 ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៩ នេះតទៅជាមួយការផ្តល់ជូន ឱកាសចូលរួមព្រឹត្តិការណ៍ដ៏សំបើម និងពិសេសនេះ ដោយគិតចាប់ពីថ្ងៃដាក់លក់ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១៩ តែប៉ុណ្ណោះ!

* ខាងក្រោមនេះ គឺជាលក្ខខណ្ឌ នៃការចូលរួម៖
1- សម្រាប់អតិថិជន ដែលបានជាវស្មាតហ្វូន Galaxy A50 ឬ A30 ដែលនាំចូលស្របច្បាប់ សម្រាប់ប្រទេសកម្ពុជា ចាប់ពីថ្ងៃចាប់ផ្តើមលក់ រហូតដល់ថ្ងៃ 31 មីនា 2019
2- អតិថិជនតម្រូវឱ្យបំពេញ ឈ្មោះ លេខទូរសព្ទ័ លេខអត្តសញ្ញាណបណ្ណ និងលេខIMEI នៅលើបណ្ណធានា ផលិតផលរបស់ Galaxy A50 ឬ A30
3- រង្វាន់សរុបមាន 3 រង្វាន់
4- រង្វាន់ 1 សំរាប់មនុស្ស 2 នាក់
5- កញ្ចប់នៃការធ្វើដំណើររួមមាន សំបុត្រយន្តហោះទៅមក + ការស្នាក់នៅ + ការធ្វើដំណើរទៅកម្មវិធី + អាហារ
6- អ្នកឈ្នះ ត្រូវមានលិខិតឆ្លងដែន ដែលមានសុពលភាពចាប់ពី 6ខែឡើង គិតចាប់ពីថ្ងៃចេញដំណើរ
7- ក្នុងករណីអ្នកឈ្នះមានអាយុក្រោម 18 ឆ្នាំ អ្នកអមដំណើរ ត្រូវជាអាណាព្យាបាល ឬសមាជិកគ្រួសារ
8- អ្នកឈ្នះត្រូវបង្ហាញទូរស័ព្ទ ដែលមាន IMEI ដូចទៅនឹងលេខ IMEI ដែលក្រុមហ៊ុន បានជ្រើសរើសយក
9- ក្រុមហ៊ុននឹងទាក់ទងទៅកាន់ អ្នកឈ្នះរង្វាន់ ដើម្បីរៀបចំបែបបទធ្វើដំណើរ
10- ក្នុងករណីមិនអាចទាក់ទងបានក្នុងរយៈពេល 3 ថ្ងៃ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការជ្រើសរើសអ្នកជំនួស
11- ការចាប់ឆ្នោត នឹងផ្សាយបន្តផ្ទាល់លើ Samsung Cambodia Facebook
12- Samsung រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ ចាប់ឆ្នោតដោយពុំបាច់ ជូនដំណឹងជាមុន
13- លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត

ដូច្នេះសូមប្រញាប់រួសរាន់ឡើង! ទទួលបានទាំងស្មាតហ្វូនដ៏ទំនើបបំផុត ក្នុងក្តីស្រម៉ៃ និងបទពិសោធន៍ចូលរួម ព្រឹត្តិការណ៍ដ៏អស្ចារ្យ! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ 1800 20 3232 ដោយឥតគិតថ្លៃ។

Facebook Comments

To Top