ព័ត៌មានជាតិ

លោកគ្រូ​-អ្នកគ្រូ​ -​ សិស្សានុសិស្ស​ ស្រុកកោះធំ​ ធ្វើដំណើរតាមរថភ្លើង​ កម្សាន្ត​ ទៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ​៖​ លោកគ្រូ-អ្នកគ្រូ​ និង​សិស្សានុសិស្ស​ មកពីស្រុកកោះធំ​ ខេត្តកណ្តាល​ ប្រមាណជា៧០០នាក់​ នៅព្រឹកថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០១៩នេះ​ បានធ្វើដំណើរទៅតាមរថភ្លើងកម្សាន្ដ​ ទៅ​ស្ថានីយ​រមាស​ ស្រុកទឹកផុស​ ខេត្តកំពង់​ឆ្នាំង។

ការធ្វើដំណើរទៅខេត្តកំពង់ឆ្នាំង​ នាពេលព្រឹកនេះ​ ដឹកនាំលោក​ ស៊ុន​ ចាន់ថុល​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្ដ្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន​ ព្រមទាំងភាគីពាក់ព័ន្ធ​ មួយចំនួនទៀតផងដែរ។

នៅឆ្នាំ២០១៨​ កន្លង​ ផ្លូវរថភ្លើង​ពី​ ភ្នំពេញ​ -​ ប៉ោងប៉ែត​ ត្រូវបានដាក់ឱ្យដំណើរការ ជាថ្មីម្តងទៀត បន្ទាប់ពីការកាត់ផ្តាច់ ដោយសង្គ្រាមអស់រយៈពេល៤៥ឆ្នាំ ។

យ៉ាងណាក៏ដោយ ក្នុងដំណាក់កាលការស្តារឡើងវិញ នូវកំណាត់ផ្លូវដែក ពីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅពេលនេះ រដ្ឋាភិបាល បានចំណាយថវិកា ប្រមាណ ៩៦,៦ លានដុល្លារអាមេរិក។ ក្នុងនោះ ទឹកប្រាក់ប្រមាណ ១៣ លានដុល្លារ ជាជំនួយរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី ADB ហើយក្រៅពីនោះ ជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ​ អេង​ ប៊ូឆេង​

Facebook Comments

To Top