អន្តរជាតិ

រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់ រិះគន់សហរដ្ឋអាមេរិក សម្រាប់ភាពតានតឹងទីផ្សារ

បរទេស៖ ​រដ្ឋមន្ត្រីប្រេងរបស់ប្រទេសអ៊ីរ៉ង់ Bijan Zanganeh បាននិយាយនៅថ្ងៃសៅរ៍ថា ការថ្លែងជាញឹកញាប់ របស់សហរដ្ឋអាមេរិក ស្តីពីតម្លៃប្រេង នាពេលថ្មីៗនេះ បានបង្កើតឲ្យមាន ភាពតានតឹងទីផ្សារ នេះបើយោងតាម គេហទំព័រព័ត៌មាន SHANA របស់ក្រសួង។

ទីភ្នាក់ងារសារព័ត៌មាន SHANA បានដកស្រង់សម្តី របស់លោក Bijan Zanganeh ដែលនិយាយថា “អាមេរិកនិយាយច្រើន ហើយខ្ញុំណែនាំពួកគេ ឲ្យនិយាយតិចជាងនោះ។ ពួកគេ ក្នុងពេលបច្ចុប្បន្ន បានបង្កឲ្យមានភាពតានតឹង នៅក្នុងទីផ្សារប្រេង អស់រយៈពេលជាងមួយឆ្នាំមកនេះ ពួកគេត្រូវតែទទួលខុសត្រូវចំពោះវា ហើយបើនិន្នាការបែបនេះ នៅតែបន្តទៀតនោះ ទីផ្សារ នឹងកាន់តែតានតឹងខ្លាំងឡើង”។

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្វើសេដ្ឋកិច្ចអាមេរិក ឲ្យជាបញ្ហាចម្បងរបស់លោក បានសរសេរសារធ្វីតធើដដែលៗ ស្តីពីតម្លៃប្រេង និងអង្គការ នៃប្រទេសផលិតប្រេង ហើយលោកបានបង្ហាញនូវក្តីព្រួយបារម្ភ ស្តីពីតម្លៃខ្ពស់ឡើង ដែលរួមទាំងកាលពីខែមុន និងនៅមុនកិច្ចប្រជុំនៃអង្គការ OPEC ក្នុងខែធ្នូ៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top