ព័ត៌មានជាតិ

ព្រះមហាក្សត្រ និងព្រះមហាក្សត្រី យាងដល់ទីក្រុងប៉េកាំង ប្រកបដោយព្រះរាជសុវត្ថិភាព

ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ ស្តេចយាងដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង ប្រកបដោយព្រះរាជសុវត្ថិភាព តាមព្រះរាជទីនាំងយន្តហោះពិសេស ។

ព្រះអង្គទាំងទ្វេយាងទៅចិន ដើម្បីគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព នាមន្ទីរពេទ្យ នៅរដ្ឋធានីប៉េកាំង ដោយមានការថ្វាយព្រះរាជបដិសណ្ឋារកិច្ចពីសំណាក់លោកស្រីឯកអគ្គរាជទូតកម្ពុជា និងថ្នាក់ដឹកនាំជាច្រើនរូបទៀត៕

Facebook Comments

To Top