សេដ្ឋកិច្ច & អចលនទ្រព្យ

នៅជ្រៃធំ ខេត្តកណ្តាល អគារទំនើបៗ របស់ចិនកំពុង រីកស្គុះស្គាយ មិនខុសពីព្រះសីហនុ

ភ្នំពេញ ៖ សព្វថ្ងៃការវិនិយោគរបស់ ជនជាតិចិន នៅលើទឹកដីកម្ពុជា មិនមែនមានតែមួយកន្លែង នៅខេត្តព្រះសីហនុនោះទេ គឺនៅឯជ្រៃធំ ក្នុងស្រុកកោះធំ ខេត្តកណ្តាលអគារទំនើបៗ របស់ចិនកំពុងតែផុសឡើងយ៉ាងត្រដែត និងរីកស្គុះស្គាយបង្អួតភ្នែក ពលរដ្ឋខ្មែរ។

ពីអតីតកាលនៅច្រកជ្រៃធំ ជាប់ព្រំប្រទេសវៀតណាមនេះ គឺជាទីកន្លែងស្ងាត់ជ្រងំ ប៉ុន្តែបច្ចុប្បន្នមិនដូចពីមុនទេ បានក្លាយទៅជាទីប្រជុំជន ដោយសារការទទួលកាដូជាលក្ខណៈវិនិយោគរបស់ចិន។

តាមការប្រមើលមើលទៅថ្ងៃអនាគត តំបន់ច្រកជ្រៃធំនេះ នឹងក្លាយទៅជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាដើម។ នេះជាគោលនយោបាយគាំទ្រផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ចិន ដោយមានផ្លូវល្អស្អាត ។ ខេត្តនេះ ក្រៅតែពីផ្លូវជាតិលេខ២១ មានស្ពានព្រែកសំរោង និងស្ពានកោះធំ។

អ្វីកាន់តែជាពិសេស ខេត្តកណ្តាលកំពុងតែសាងសងផ្លូវមួយខ្សែទៀតពី បាក់ណាម ទៅក្អមសំណរ។ នេះមិនរាប់បញ្ចូលទាំងពីស្ពានឆ្លងកាត់ ពីជ្រៃធំ ឆ្លងពីកម្ពុជាទៅវៀតណាមទេ។

ចំណុចអស់នេះ គឺមិនខុសពីខេត្តព្រះសីហនុ និងបាវិតដែលសំបូរ ទៅដោយជនជាតិមកបណ្តាក់ទុនវិនិយោគទេ៕

Facebook Comments

To Top