តារា

ទូតអាមេរិក ​ប្រចាំកម្ពុជា បន្តសរសើរ តារាចម្រៀង លោកស្រី សុង សេងហ៊ន

ភ្នំពេញ៖ លោកស្រី សុង សេងហ៊ន តារាចម្រៀង ដែលមានសំនៀងក្រអួនក្រអៅ គឺជាមនុស្សទី២ហើយ ដែលស្ថានទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកសរសើរ ពីសមត្ថភាព ក៏ដូចជា សូរសៀងមានភាព រងំរណ្តំអារម្មណ៍អ្នកស្តាប់។

កញ្ញា ឱក សុគន្ធកញ្ញា គឺជាមនុស្សទី១ ដែលទូតអាមេរិក បានសរសេរពីទឹកដម និងការស្លៀកពាក់ ជាពិសេសលើអត្តចរឹក ថ្លៃថ្នូររបស់នាង កាលពីជាងមួយសប្តាហ៍មុននេះ។

បើតាមគេហទំព័រ របស់ទូតអាមេរិកនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ គឺអ្នកស្រី ឆាយ ចន្ទ័នីដា មកពីការិយាល័យ កិច្ចការសាធារណៈប្រាប់ថា លោកស្រី សុង សេងហ៊ន ជាអ្នកចម្រៀង ដ៏មានប្រជាប្រិយម្នាក់ ក្នុងប្រទេសនាទសវត្សរ៍ទី៩០។ លោកស្រី មានដើមកំណើត នៅរាជធានីភ្នំពេញ ប៉ុន្តែក្នុងសម័យខ្មែរក្រហម គាត់ត្រូវបានជម្លៀស ទៅខេត្តបាត់ដំបង ជាមួយក្រុមគ្រួសារ ហើយក្រោយមក ក៏បានបន្តទៅរស់នៅអាមេរិក ក្រោយការដួលរលំ នៃរបបមួយនេះនាឆ្នាំ១៩៧៩។

ទូតបញ្ជាក់ថា “សំឡេងដ៏ពិរោះ និងក្រអួនក្រអៅរបស់អ្នកស្រី នៅតែដក់ជាប់ក្នុងដួងចិត្ត អ្នកស្តាប់វ័យកណ្តាល”៕

Facebook Comments

To Top