អន្តរជាតិ

ទណ្ឌកម្មលើ កូរ៉េខាងជើង​ កំពុងជះផលវិបាក ដល់កម្មវិធីមនុស្សធម៌ យ៉ាងធ្ងន់ធ្ងរ

សេអ៊ូល៖​ របាយការណ៍ស្តីពី ការដាក់ទណ្ឌកម្មទៅលើ​​ ប្រទេសកូរ៉េខាងជើងថ្មីៗ នេះមិនត្រឹមតែបង្ហាញពីការ ដាក់កំហិត​ និងការលួចបន្លំនោះទេ​ ប៉ុន្តែក៏បង្ហាញអំពីផលវិបាក ដោយចៃដន្យផងដែរដែលទណ្ឌកម្ម កំពុងមានលើកម្មវិធី មនុស្សធម៌ នៅក្នុងប្រទេសក្រីក្រមួយនេះ​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ យុនហាប់​ នៅថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០១៩។

របាយការណ៍ប្រចាំឆ្នាំ ដោយក្រុមអ្នកជំនាញ បានផ្តល់អនុសាសន៍ថា​ គណៈកម្មាធិការក្រុមប្រឹក្សា សន្តិសុខយូអិន​ ដែលគ្រប់គ្រងការដាក់ទណ្ឌកម្មលើ កូរ៉េខាងជើង​ ពិនិត្យមើលឡើងវិញនូវការលើកលែង ការស្នើសុំកិច្ចខិតខំប្រឹងប្រែង មនុស្សធម៌ក្នុងលក្ខណៈ “ពេលវេលា” និងអង្គការសហប្រជា ជាតិអនុវត្តការ វាយតម្លៃផលប៉ះពាល់មនុស្សធម៌ ដោយទណ្ឌកម្មអន្ដរជាតិ​ ជាពិសេស​អាមេរិក។

របាយការណ៍នេះបានបន្តថា​ “បើទោះជាមានការលើកលែងបទប្បញ្ញត្តិ​ និងកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការ អង្គការសហប្រជាជាតិ​ និងអង្គការមនុស្សធម៌​ បន្តទទួលផលវិបាក ដោយអចេតនានៅលើកម្មវិធី​មនុស្សធម៌របស់ពួកគេ​ ដែលធ្វើឱ្យវាមិនអាចដំណើរការជាធម្មតានៅ សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ”៕ ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top