ព័ត៌មានជាតិ

តោះមក​តាមដាន​ ការវិភាគបីចំណុច​ ករណី​ បាញ់សំលាប់មនុស្ស​ នៅណូវែលសេឡង់

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា​ លោក​ ខៀវ​ កាញារីទ្ធ​ បានបង្ហាញការវិភាគ​ លើករណីឃាតក សញ្ជាតិអូស្ត្រាលី ដែលបានធ្វើការបាញ់ សំលាប៣ចំណុច​ ជុំវិញការបាញ់សម្លាប់រង្គាល ​នៅក្នុងវិហារឥស្លាមទាំង ២ នៅជាយក្រុង Christchurch នៃប្រទេសនូវែលសេឡង់ កាលពីថ្ងៃសុក្រទី ១៥ មីនា ២០១៩ (ថ្ងៃសុក្រជាថ្ងៃសាសនិកឥស្លាមចូលវិហារ) និង ដែលបានធ្វើអោយមនុស្ស ៤៩ នាក់ស្លាប់ ៩០ នាក់ទៀតរបួសនោះ មានឈ្មោះថា Brenton Tarrant អាយុ ២៨ ឆ្នាំ ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក​ លោករដ្ឋមន្រ្តី​ បានបង្ហាញថា Brenton Tarrant បានរៀបគំរោងការសំលាប់រង្គាល នេះអស់រយៈពេល ២ ឆ្នាំហើយៗបានរៀនរបៀបបាញ់នេះ តាមល្បែងវីដេអូ ឈ្មោះ Fortnite ។ នៅក្នុងរូបបង្ហោះ គេឃើញជននេះបាញ់សំលាប់ មនុស្សទាំងប្រុស ទាំងស្រី ទាំងកុមារ ហើយនៅពេលអស់គ្រាប់ ជាច្រើនបង់ហើយ បានដើរទៅយកគ្រាប់ បន្ថែមពីក្នុងឡាន យកទៅបាញ់បង្ហើយ ដែលដែលរបួសថែមទៀត ។ នៅពេលដែល Brenton Tarrant ទៅអឺរ៉ុបក្នុងឆ្នាំ ២០១៧ មានព្រឹត្តការណ៍ ៣ ដែលបានជំរុញបុរសនេះ អោយក្លាយជា ឃាតកសំលាប់​សាសនិកឥស្លាម ឥតញញើតដៃ ។

ទី ១ គឺ ការស្លាប់របស់ កុមារីម្នាក់នៅក្នុងប្រទេស ស៊ុយអែត បណ្តាលមកពីការបើកឡានបំបុក មនុស្សដោយពួកឥស្លាមជ្រុល និយមនាឆ្នាំ ២០១៧ នោះ ។

ទី ២ គឺការហូរចូល នៃអ្នកភៀសខ្លួន មកពីមជ្ឈឹមបូព៌ា ដែល Brenton ចាត់ថាជា «ពួកឈ្លានពាន»

ទី ៣ គឺបរាជ័យ របស់ពួកជ្រុលនិយមស្តាំ នៅប្រទេសបារាំងដែល នាំមុខដោយ Marine Le Pen ដែល Brenton ចាត់ទុកថា ជាតំណាងនៃ «កំលាំងប្រជាធិបតេយ្យ»៕

Facebook Comments

To Top