សុខភាព

តើអង្គការសុខភាពពិភពលោក វាយតម្លៃយ៉ាងណា ចំពោះសុខភាពប្រជាជនកម្ពុជា និងវៀតណាម

បរទេស៖ សន្ទស្សន៍សុខភាពពិភពលោក ចងក្រងដោយក្រុមហ៊ុន វិនិយោគទុន LetterOne ដែលមានមូលដ្ឋាន នៅប្រទេសលុចសំបួ បានគ្របដណ្តប់ លើប្រទេសចំនួន ១៥០ និងបានទាញយក តាមការរកឃើញ របស់អង្គការ សុខភាពពិភពលោក របាយការណ៍សុភមង្គលពិភពលោក ក៏ដូចជាទិន្នន័យសុខភាពសាធារណៈ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា សន្ទស្សន៍នេះ បានដាក់ចំណាត់ថ្នាក់ ទៅលើប្រទេសទាំងនោះ ដោយផ្អែកលើ ១០លក្ខណៈវិនិច្ឆ័យ រួមមាន សម្ពាធឈាម, ជាតិស្ករក្នុងឈាម, ភាពធាត់, ជំងឺធ្លាក់ទឹកចិត្ត, សុភមង្គល, ការប្រើប្រាស់គ្រឿងស្រវឹង, ការប្រើប្រាស់ថ្នាំជក់, ការធ្វើលំហាត់ប្រាណ, រយៈពេលរស់នៅ និងការចំណាយរបស់រដ្ឋាភិបាល លើការថែទាំសុខភាព។

ប្រទេសទាំងនោះត្រូវបាន គេដាក់ចំណាត់ថ្នាក់ នៅលើមាត្រដ្ឋានពី ០ ទៅ ១ ដោយ ០ ដែលអាក្រក់បំផុត និង ១ ល្អបំផុត។

ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់ទី ១១ ដោយមាន ៦,៦៣ពិន្ទុដូចគ្នានឹងកម្ពុជាដែរ។ នៅអាស៊ីអាគ្នេយ៍កម្ពុជា និងវៀតណាម ជាប់ចំណាត់ថ្នាក់ខ្ពស់ ជាងមីយ៉ានម៉ា ដែលនៅលេខ១៦ ម៉ាឡេស៊ីថៃ និងថៃ (២៥ ប៉ុន្តែទាបជាង ប្រទេសហ្វីលីពីន ទី ៤ សិង្ហបុរីទី ៧ និងឡាវទី ៨ ។

ប្រទេសកាណាដា នាំមុខគេ ខណៈអាហ្វ្រិកខាងត្បូង មកនៅបាតតារាង។

យោងតាមរបាយការណ៍សន្ទស្សន៍ បានឲ្យដឹងទៀតថា អត្រារបស់ប្រទេសវៀតណាម នៃជាតិស្ករក្នុងឈាម, សម្ពាធឈាមភាពធាត់, ការធ្លាក់ទឹកចិត្ត ការប្រើគ្រឿងស្រវឹង ការមិនមានសកម្មភាព និងរយៈពេលរស់នៅ ត្រូវបានចាត់ទុកថាល្អ៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top