នយោបាយ

តុលាការចេញដីការ ចាប់ខ្លួនលោក សម រង្សី និងមន្រ្តីជំនិត៧នាក់ទៀត

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ លោក កូយ សៅ បានចេញដីកាចាប់ខ្លួន និងនាំខ្លួន លោក សម រង្ស៊ី និងមន្រ្តីជំនិត៧នាក់ ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធ រួមគំនិតក្បត់ជាតិ និងញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ។

ដីកាដែលចុះនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ដូចគ្នាក្នុងការចាប់ខ្លួន លើអតីតមេបក្សប្រឆាំង និងកូនចៅស្និតស្នាលនោះ ត្រូវបានបង្ហាញជាសាធារណ នៅថ្ងៃទី១៦ មីនា។

មនុស្សជំនិតទាំង៧រូប របស់លោក សម រង្ស៊ីរួមមាន៖ លោក អេង ឆៃអ៊ាង , លោក ហូរ វ៉ាន់ , លោក អ៊ូ ច័ន្ទឫទ្ធិ , លោក ម៉ែន សុថាវរិន្រ្ទ , លោក ឡុង រី , លោក តុប វ៉ាន់ចាន់ និងលោកស្រី មូរ សុខហួរ។

សូមបញ្ជាក់ថា ពួកគាត់ត្រូវបានចោទប្រកាន់ ពីបទរួមគំនិតក្បត់ជាតិ និងញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ កាលពីថ្ងៃទី២០ , ២១ , ២២ , ២៥ , ២៦ និង២៧ ខែមករា ឆ្នាំ២០១៩ តាមបញ្ញាតិ្តមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ក្រោយបានឃើញដីកា លោក អេង ឆៃអ៊ាង បានបង្ហើបសំនៀងថា “នេះ ជាកាដូ មុនចូលឆ្នាំប្រពៃណីខ្មែរ ដែលដុល្លារ ការរបបលោក ហ៊ុន សែន ផ្តល់ឲ្យរូបខ្ញុំ”៕

Facebook Comments

To Top