ព័ត៌មានជាតិ

កងពលតូចអន្តរាគមន៍លេខ១៤ ត្រូវបានទទួលការយកចិត្តទុកដាក់ ពីសំណាក់មេបញ្ជាការ កងទ័ពជើងគោក ក្នុងការកសាងអ្គភាព និងបម្រើការងារប្រចាំថ្ងៃ

ពោធិ៍សាត់៖ ចុងសប្តាហ៍នេះស៊ីម៉ងតិ៍១០តោន កុំព្យូទ័យរួដៃ៣គ្រឿង និងម៉ាស៊ីនព្រីនធី ៣គ្រឿង ត្រូវបានដឹកយកមកប្រគល់ ជូនអង្គភាព កងពលតូចអន្តរាគមន៍លេខ១៤ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយ:លោក​ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។

លោកឧត្តមសេនីយទោ គឹម សេងងន មេបញ្ជាការកងពលតូច អន្តរាគមន៍លេខ១៤ បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចទាំងពីរ ដែលលោកតែងតែគិតគូពីសុខទុកកងទ័ព និងគ្រួសារទ័ព ដែលកន្លងទៅអង្គភាពតែងតែ ទទួលបាននូវការឧបត្ថមផ្សេងៗ ដូចជាការកសារជំរំជម្រក ហេដ្ឋារចនាសម្ព័ន និងទទួលបានដៃគូរ សម្ព័នមេត្រីភាព ដើម្បីជួយឧបត្ថម្ភផ្ទាល់ដល់អង្គភាព ជាពិសេសកងទ័ពដែលមានការឧបត្ថម្ភបន្ថែ មពីលើគោលរបបដែលមានស្រាប់ ការគិតគូរជួយដល់គ្រួសារទ័ព យោធិនពលីមរណៈ យោធិនពិការ និងអតីតយុទ្ធនជាដើម។

ទាំងនេះបានធ្វើអោយកងទ័ពទាំងអស់ មានភាពកក់ក្តៅ និងមានស្មារតីរឹងមាំអង់អាចក្លាហាន ដើម្បីឈជើងការពារ បូរណភាព ទឹកដី ការពាររដ្ឋធម្មនុញ និងការពាដាច់ខាត មិនអោយមានបដិវត្តព័ណ៌ ដែលក្រុមប្រឆាំងក្រៅច្បាប់ ប៉ុនប៉ងបំផ្លាញសន្តិភាព ដែលរាជរដ្ឋាភិបាលខិតខំ រកមកយ៉ាងលំបាកនេះបានឡើយ។

លោកក៏បានបញ្ជាក់ថា អង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ គោរព និងអនុវត្តអោយបាននូវ អភិក្រមទាំង៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ រួមទាំងបញ្ញត្តិទាំង១០ របស់សម្តេចតេជោ ហ៊ុន សែន ផ្កាយមាស៥ផុតលេខ ដែលបានថ្លែងក្នុងខួប២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ។

សូមរំលឹកថា អំណោយជាកុំព្យូរទ័រ និងម៉ាស៊ីនព្រីនធ័រខាងលើនេះ ត្រូវបានលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់ជូន តបតាមការស្នើសុំ របស់អង្គភាពកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីបូកសរុបការងារយោធាឆ្នាំ២០១៨ និងទិសដៅ បន្តឆ្នាំ២០១៩កន្លងទៅនេះ។

Facebook Comments

To Top