ព័ត៌មានជាតិ

Cellcard ចាប់ដៃគូ ជាមួយ Rules of Survival ក្នុងការប្រកួត លើកដំបូង នៅកម្ពុជា

ភ្នំពេញ៖ សម្រាប់អ្នកដែលគាំទ្រ ហ្គេម Rules of Survival នឹងទទួលបានជាពិសេសពី Cellcard នៅចុងសប្តាហ៍នេះ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅកម្មវិធី Digital Cambodia នៅឯសាលពិ ព័រណ៍ Koh Pich នាថ្ងៃសៅរ៍ ថ្ងៃ១៦ ខែមីនា ។

Cellcard គឺជាដៃគូផ្លូវការ ក្នុងការប្រកួតហ្គេម Rules of Survival ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើង នៅផ្សារ Aeon Mall 2 ថ្ងៃទី៦ ខែមេសា។

អ្នកលេងហ្គេម ដែលមានស៊ីម Cellcard អាចបង្កើនបទពិសោធន៍ លេងហ្គេម ជាមួយ ការទទួលបាន Star Diamonds ។ ហើយវាត្រូវបានប្រើប្រាស់ ដើម្បីទិញ អាវុធ អាវ និង យានយន្ត ដែលអាចជួយ អ្នកលេងឱ្យឈ្នះ!

Cellcard កំពុងផ្តល់រហូតដល់ ទៅ 1,000 Star Diamonds ដោយឥតគិតថ្លៃ រយៈពេល៥ថ្ងៃ ដោយប្រើប្រាស់ លេខកូដពិសេស នៅពេល ដែលពួកគេ តេទៅ *88182#។

អតិថិជន អាចប្រើលេខកូដមួយ ក្នុងមួយថ្ងៃ ដើម្បីទទួលបាន Star Diamonds ចំនួន២០០ ដោយឥតគិតថ្លៃ ហើយនៅលេខកូដទី២នៅថ្ងៃបន្ទាប់ ដើម្បីទទួលបាន Star Diamonds ចំនួន២០០បន្ថែមទៀត ក្នុងតម្លៃត្រឹមតែ $០.៥០ប៉ុណ្ណោះ ។ ការផ្តល់ជូនពិសេសមានពីថ្ងៃទី១៥ ខែមីនា រហូតដល់ថ្ងៃទី៦ ខែមេសា។

Rules of Survival គឺជាហ្គេមកំពូលមួយក្នុងចំណោមហ្គេមល្បីៗទៀត របស់ Netease ដែលហ្គេមទាំងនេះ ត្រូវបានលេង នៅជាង៦០ប្រទេស ហើយមានការទាញយក ជាង២០០លានដង។

ដោយបានសម្ពោធ កាលពី ខែវិច្ឆិកា ឆ្នាំ២០១៧ ហ្គេម Rules of Survival គឺជាហ្គេមលើទូរស័ព្ទបែប Battle Royale ដែលអនុញ្ញាត ឱ្យអ្នកលេងដល់ទៅ ៣០០អ្នក ចូលរួមប្រកួតម្តងៗ។

នាយកប្រតិបត្តិ ក្រុមហ៊ុន Cellcard លោក Ian Watson បាននិយថា អ្នកលេងនៅកម្ពុជា ជាងរាប់ពាន់ ត្រូវបានរំពឹងថា នឹងចូលរួមប្រកួតនេះ ការប្រកួតលើកទីមួយ របស់ហ្គេមរបស់ Netease នៅក្នុងប្រទេស។

លោក Watson បាននិយាយថា៖ «កម្មវិធី Digital Cambodia គឺជាវេទិកាដ៏ល្អ សម្រាប់ការប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ របស់ហ្គេម Rules of Survival ដើម្បីផ្តល់ជូនយុវជន នៅក្នុងសហគមន៍ហ្គេមកម្ពុជា»។

«តាមរយៈការចាប់ដៃគូ សហការនេះ ក្រុមហ៊ុន Cellcard កំពុងចាប់យកការពង្រឹងឈ្មោះ ប្រទេសកម្ពុជា លើការលេងហ្គេម ទៅឆាកអន្តរជាតិ ដូច្នេះនឹងមានដៃគូ លេងហ្គេមកាន់តែច្រើនជាងមុនរីករាយនឹងមកទីនេះ។

«ស្តង់របស់យើង នៅឯកម្មវិធី Digital Cambodia គឺត្រូវបានរៀបចំ ជាមួយហ្គេមនិងផ្តល់ជូនបទពិសោធន៍ បច្ចេកវិទ្យា VR និង AR សម្រាប់អ្នកទាំងអស់គ្នា ដែលចង់សាកល្បង»។

លោក Watson បាននិយាយថាបច្ចេកវិទ្យា VR និង AR គឺជាអនាគត នៃហ្គេម ហើយបច្ចុប្បន្នមានឱកាស សម្រាប់ការទំនាក់ទំនង នៅក្នុងវិស័យផលិតគ្រឿងយន្ត រចនា អប់រំ និង ការបណ្តុះបណ្តាល។

«បច្ចេកវិទ្យា VR និង AR គឺជាគម្រោងរបស់យើង សម្រាប់បច្ចេកវិទ្យា 5G ហើយពួកយើងចង់ឱ្យអតិថិជន កាន់ច្រើនបានទទួលយក បទពិសោធន៍ បច្ចេកវិទ្យាបច្ចុប្បន្ន ដែលពួកយើង កំពុងសម្លឹង មើលទៅអនាគត»។

អ្នកលេងអាចមើល ការផ្សាយផ្ទាល់ ការប្រកួតលើ Facebook និង YouTube តាមរយៈ Rules of Survival សម្រាប់ព័ត៌មានបន្ថែម អំពីការប្រកួត ចូលទៅកាន់គេហ័រទំព័រ
https://www.facebook.com/CellcardFanPage ដើម្បីទទួលបាន សកម្មភាពសប្បាយថ្មីៗពី Cellcard សូម follow ពួកយើងលើ Facebook

Facebook Comments

To Top