អន្តរជាតិ

ហូឡង់ និងអាមេរិក ព្រមព្រៀងគ្នាប្រើកោះកូរ៉ាកៅ ជាមជ្ឈមណ្ឌលផ្តល់ជំនួយ សម្រាប់វេណេហ្ស៊ូអេឡា

បរទេស៖ នាយករដ្ឋមន្ត្រីនៃកោះការ៉ាកៅ តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសហូឡង់និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងគ្នា លើការប្រើប្រាស់ទីតាំង នៅលើកោះកូរ៉ាកៅរបស់ហូឡង់ សម្រាប់ជាជាទីតាំងផ្តល់ជំនួយ ឲ្យដល់ប្រទេសវេណេហ្ស៊ូអេឡា។ 

លោក Eugene Ruggenaath ជានាកយរដ្ឋមន្ត្រីកោះការ៉ាកៅ បាននិយាយលើបណ្ដាញ សង្គមធ្វីតធើថា សហរដ្ឋអាមេរិកនិងប្រទេសហូឡង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នាមួយ ដែលពិពណ៌នាយ៉ាងលម្អិត អំពីការចូលទៅនិងប្រើប្រាស់ទីតាំងនានា លើកោះការ៉ាកៅ ជាមជ្ឈមណ្ឌលផ្តល់ជំនួយមនុស្សធម៌ សម្រាប់ប្រទេសវេណេហ្ស៊ូអេឡា។ 

គួរបញ្ជាក់ថា កាលពីខែមុន ក្រសួងការបរទេសហូឡង់បាននិយាយថា កោះនេះនឹងត្រូវបានប្រើ តែសម្រាប់ប្រតិបត្តិការស៊ីវិល ដើម្បីផ្តល់ជំនួយ ដូចជាចំណីអាហារនិងឱសថ ដល់ប្រទេសវេណេហ្ស៊ូអេឡាប៉ុណ្ណោះ ប្រសិនបើរដ្ឋាភិបាលវេណេហ្ស៊ូអេឡា ពិតជាអនុញ្ញាតវា៕

រែសម្រួល៖ ប៉ាង កុង 

Facebook Comments

To Top