កីឡា

ស៊ន សៀវម៉ី និងថិប កាសាន់ទ្រេនីកូលទៅ ប្រកួតកីឡា World Takwondo CHAMPIONSHIP 2019 នៅទីក្រុង Manchester

ភ្នំពេញ៖ខេមរសហព័ន្ធតេក្វាន់ដូ WT (World Taekwondo) នឹងបញ្ជូនកីឡាការិនីតេក្វាន់ដូកម្ពុជា ២រូប ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា តេក្វាន់ដូជើងឯកពិភពលោក ២០១៩  “World Takwondo CHAMPIONSHIP2019” នៅទីក្រុងManchester ចក្រភពអង់គ្លេស ប្រព្រឹត្តិចាប់ពីថ្ងៃទី១៥ដល់១៩ ខែឧសភា ឆ្នាំ២០១៩។

លោក ជាតិ ខេមរា មន្ត្រីរបស់ខេមរសហព័ន្ធតេក្វាន់ដូ WT បាននិយាយថា សហព័ន្ធបានបញ្ជូនកីឡាការិនី គ្រូបង្វឹក និងដឹកនាំចំនួន៣រូប និងកីឡាការិនិ២នាក់ រួមមាន លោក ជ្រិន សុធា អនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT និងគណៈប្រតិភូ លោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក រួមទំាងគឺកីឡាការិនី ស៊ន សៀវម៉ី និងកីឡាការិនីថិប កាសាន់ទ្រេនីកូល “Casandre Nico Tubbs ” ដែលជាកូនកាត់អាមេរិក ដែលជាកូនកាត់អាមេរិក ជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ World Takwondo President Cup ២០១៨ ។

លោក ជាតិ ខេមរា ជាគ្រូបង្វឹកតេក្វាន់ដូបាននិយាយថា ការប្រកួតដែលមានសិទ្ធិចូលរួមកីឡាអូឡាំពិក២០២០នោះគេ បានបែងចែកចេញជា២ព្រឹត្តិការណ៍ធំ គឺព្រឹត្តិការណ៍ការប្រកួត ពានរង្វាន់ World Takwondo President Cup ២០១៨ និងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូជើងឯក ពិភពលោក២០១៩ World Takwondo CHAMPIONSHIP ២០១៩ មួយទៀត។

លោកបានបន្ថែមទៀតថា នាពេលនេះកីឡាការិនីរូបនេះ ជាប់ចំណាត់ថ្នាក់លេខ៧ពិភពលោក  ប្រសិនកីឡាការិនីតេក្វាន់ដូកម្ពុជា ថិប កាសាន់ទ្រេនីកូល “Casandre Nico Tubbs ” ឈ្នះមេដាយមាសលើវិញ្ញាសា ប្រយុទ្ធប្រភេទទម្ងន់ក្រោម៥៧គ.ក្រ និងកីឡាការិនី ស៊ន សៀវម៉ី វិញ្ញាសាប្រយុទ្ធប្រភេទ ទម្ងន់ក្រោម៧៣គ.ក្រ នៃការប្រកួត World Takwondo CHAMPIONSHIP ២០១៩ នេះ នឹងមានសិទ្ធិក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ដោយស្វ័យប្រវត្តិ។

លោកបានបន្តថា សម្រាប់ការប្រកួតព្រឹត្តិការណ៍ធំៗ ២ខាងលើក គណៈកម្មការត្រូវជ្រើសរើសកីឡាករ-កីឡាការិនីដែល មានរ៉េនឃីញខ្ពស់ក្រោមការកម្រិតរបស់គណៈកម្មការ ដោយមិនគិតថា ប្រទេសមួយណា កីឡាករ-កីឡាការិនីឡើយ ចំពោះកីឡាករ-កីឡាការិនីមិនគ្រប់ នឹងរ៉េនឃីញទេ មិនអនុញ្ញាតិចូលរួមប្រកួតឡើយ៕

Facebook Comments

To Top