អន្តរជាតិ

សហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិងកាណាដា ដាក់ទណ្ឌកម្មលើរុស្សី ជុំវិញបញ្ហាអ៊ុយក្រែន

បរទេស៖សហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិងប្រទេសកាណាដា នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មថ្មីៗ ដើម្បីពិន័យដល់ប្រទេសរុស្ស៊ី សម្រាប់ការវាយប្រហាររបស់រុស្ស៊ីទៅលើនាវាអ៊ុយក្រែន៣គ្រឿងកាលពីឆ្នាំ២០១៨ ក៏ដូចជាការដាក់តំបន់គ្រីមាឲ្យចូលជាឧបសម្ព័ន្ធរបស់ខ្លួន និងសកម្មភាពនានារបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែនភាគខាងកើត។

ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយប្រាប់ថា ខ្លួនបានផ្តោតគោលដៅលើសមាជិក៤រូបរបស់ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី ពីបទជាប់ពាក់ព័ន្ធក្នុងជម្លោះទ័ពជើងទឹក នៅច្រកសមុទ្រ Kerch Strait ដែលភ្ជាប់ទៅសមុទ្រខ្មៅ និងសមុទ្រ Avov នៅជិតតំបន់គ្រីមា។

យោងតាមកាសែត កាសែត រ៉យទ័រ នៅក្នុងសេចក្តីប្រកាសរួមគ្នាមួយ ប្រទេសកាណាដា បានដាក់ទណ្ឌកម្មលើមនុស្ស១១៤នាក់ និងអង្គភាពចំនួន១៤ ដើម្បីទុកជាការឆ្លើយតប ចំពោះសកម្មភាពយោធារបស់រុស្ស៊ី ទៅលើនាវាទ័ពជើងទឹកអ៊ុយក្រែន ស្របពេលដែលសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មជនជាតិរុស្ស៊ី៨នាក់ថែមទៀត ជុំវិញជម្លោះជាប់គាំងនោះ៕

Facebook Comments

To Top