ព័ត៌មានជាតិ

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញហែរព្រះមហាក្សត្រ​ ក្នុងពិធីលៀងសាយភោជន៍​ ជូនប្រធានាធិបតីកូរ៉េ

ភ្នំពេញ៖​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដង្ហែរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រយាងចូលរួមក្នុង​ ពិធីលៀងសាយភោជន៍ជូនជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដល់ លោក មូន ចេអ៊ិន (Moon Jae-in) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងលោកស្រី នៅព្រះបរមរាជវាំង។ នេះបេីយោងតាមហ្វេសប៊កសម្ដេចតេជោ​ ។

លោកប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង ៣:១០នាទី កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង រយៈពេល៣ថ្ងៃ (១៤-១៦ មីនា)។

ទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី​ សាធារណរដ្ឋកូរ៉េពេលនេះ គឺបានពង្រឹងនូវចំណងមិត្តភាព និងទំនាក់ទំនងសហប្រតិបត្តិការកាន់តែល្អរឹងមាំទូលំទូលាយ​ ថែមទៀតរវាង កម្ពុជា និងកូរ៉េខាងត្បូង ជាពិសេសគឺពង្រឹងនូវសន្តិភាព ស្ថិរភាព និងផលប្រយោជន៍​ សេដ្ឋកិច្ចជាច្រើនថែមទៀត៕

Facebook Comments

To Top