អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក ចូលរួមក្នុងកិច្ចពិភាក្សាអាកទិក ស្របពេលមាន​ ក្តីព្រួយបារម្ភចំពោះចិន

បរទេស៖ មន្ត្រីជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប បាននិយាយនៅថ្ងៃសុក្រថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo ត្រូវបានគេរំពឹងទុកថា នឹងចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអាក់ទិកនាថ្ងៃទី៦ដល់ទី៧ខែមីនា នៅក្នុងប្រទេសហ្វាំងឡង់ ក្នុងដំណើរបង្ហាញឲ្យឃើញនូវ ការប្តេជ្ញារបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះតំបន់ ស្របពេលមានអាមេរិកមានក្តីព្រួយបារម្ភកើនឡើង ចំពោះចំណាប់អារម្មណ៍របស់ប្រទេសចិន នៅតំបន់នោះ។ 

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា មន្ត្រីអាមេរិក ដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ បានប្រាប់អ្នកសារព័ត៌មានដូច្នេះថា “យើងចង់បង្ហាញឲ្យឃើញថា យើងមានការប្តេជ្ញា ចំពោះប្រទេសតំបន់អាកទិក អំណាចនៅតំបន់អាកទិក ហើយសកម្មភាពរបស់ចិន ពិតជាផ្តោលទៅលើចិត្តគំនិត របស់មនុស្សរាល់គ្នា បូករួមទាំងជនជាតិរុស្ស៊ីផងដែរ”។ 

គួរបញ្ជាក់ថា ប្រទេសកាណាដា ដាណឺម៉ាក ហ្វាំងឡង់ អ៊ីស្លង់ ន័រវេស រុស្ស៊ី ស៊ុយអែទ និងសហរដ្ឋអាមេរិក គឺជាសមាជិកនៃក្រុមប្រឹក្សា ដែលសម្របសម្រួលគោលនយោបាយអាកទិក និងកំពុងតែទទួលបាស្រុះស្រួលគ្នា ដើម្បីបើកផ្លូវជំនួញថ្មី និងបង្កើនការប្រកួតប្រជែងសម្រាប់ធនធានប្រេង ឧស្ម័ន និងរ៉ែ៕

ប្រែសម្រួល៖​ ប៉ាង កុង 

Facebook Comments

To Top