អន្តរជាតិ

ថៃចេញបញ្ជាតាមប្រមាញ់ ក្រុមបះបោរ នៅភាគខាងត្បូងប្រទេស

បាងកក: ភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ទី១៦ ខែមីនានេះបានឲ្យដឹងថា កងកម្លាំងសន្ដិសុខរបស់ប្រទេសថៃកាលពី ថ្ងៃសុក្រត្រូវបាន ចេញបញ្ជាឱ្យមានប្រតិបត្តិការក្នុងការតាមក្រុមសកម្ម ប្រយុទ្ធបះបោរដែលបានវាយប្រហារលើរថភ្លើង ភាគខាងត្បូងប្រទេសដែលជាប់នឹងខេត្តយ៉ាឡា។

គួរបញ្ជាក់ថារថភ្លើង ដែលធ្វើដំណើរឆ្ពោះទៅ កាន់តែខេត្តយ៉ាឡា ត្រូវបានរងការវាយប្រហារ ដោយក្រុមបះបោរដែលនៅមិនទាន់អាចស្គាល់ អត្តសញ្ញាណមួយនៅក្នុងខេត្ត Narathiwat ដែលជាខេត្តមួយដែលមាន ភាពជ្រួលច្របល់បំផុតនៅភាគខាងត្បូង ប្រទេសថៃកាលពីថ្ងៃសុក្រប៉ុន្តែទោះបីជាយ៉ាងណាក្តី គ្មាននរណាម្នាក់ស្លាប់និងរងរបួសពីការវាយប្រហារនោះទេ។

ប៉ូលីសបាននិយាយថា ស្លាកស្នាមគ្រាប់កាំភ្លើង ជាច្រើនត្រូវបានគេរកឃើញនៅ លើកង់រថភ្លើងហើយ ភាគច្រើននៅលើតួរថភ្លើងនៃ ទូដឹកអ្នកដំណើរធម្មតាដែលភាគច្រើននៃពួកគេ គឺជាអ្នកមានចំណូលទាប។

ខេត្តយ៉ាឡារួមជាមួយខេត្ត Narathiwat និង Pattani គឺជាខេត្តភាគខាងត្បូងបំផុត ទាំងបីនៅក្នុងប្រទេសថៃដែលតែងតែត្រូវបានរង បញ្ហាដែលបង្កឡើង ដោយក្រុមបំបែកខ្លួនជនជាតិដើមតាំងពីឆ្នាំ២០០៤។

ការវាយប្រហារដោយគ្រាប់បែក និងការបាញ់កាំភ្លើងជាញឹកញាប់ត្រូវបានរាយការណ៍ នៅក្នុងតំបន់ដែលសេសសល់ជាច្រើនទៀតហើយការបះបោរ នេះបានសម្លាប់មនុស្សជាង ៦៥០០នាក់មកហើយ៕

ប្រែសម្រួល: ស៊ុន លី

Facebook Comments

To Top